Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, សន្សំ

ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
312
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?
FacebookTwitterLinkedinTelegramQR Code

​យោងទៅតាម​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​A​D​B ​បាន​ប៉ាន់ស្មាន​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​បាន​ធ្លាក់ចុះ​ ​៣​.​១​% ​និង​បាន​ព្យាករណ៍​ថា​នឹង​ងើបឡើង​វិញ​ ​៤​% ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​និង​មាន​កំណើន​ដល់ទៅ​ ​៥​.​៥​% ​ក្នុង​ឆ្នាំ​ ​២​០​២​២​។​ ​ការ​រំពឹង​ទុក​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ​ ​គឺ​ដោយសារតែ​មាន​វត្តមាន​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ក្នុង​ការចូលរួម​ទប់​ស្កាត់​ជំងឺឆ្លង​។​ ​យ៉ាងណាមិញ​ ​ដោយសារ​មាន​វិធានការ​បិទ​ខ្ទប់​ ​និង​បម្រាម​គោចរ​ ​សេដ្ឋកិច្ច​ក៏​ចាប់ផ្ដើម​ថមថយ​ ​ដែល​ការណ៍​នេះ​ធ្វើឲ្យ​ការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់យើង​ជួប​ការលំបាក​ដូចគ្នា​ ​ថា​តើ​អំឡុង​ពេល​ស្ថានភាព​នេះ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?

​ការ​សម្រេច​ចិត្ត​យ៉ាងណា​នោះ​ ​វា​អាស្រ័យ​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​តម្រូវ​ការ​ ​និង​គោលដៅ​លោកអ្នក​ ​ដោយ​ខាងក្រោម​នេះ​ ​យើង​នឹង​លើកយក​ចំណុច​សំខាន់​មួយ​ចំនួន​មក​វែកញែក​។​

ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?

យក​លុយ​ដាក់​សន្សំ​

• ​ពេល​លុយ​នៅនឹង​ខ្លួន​ ​យើង​រមែង​មាន​ភាព​កក់ក្ដៅ​ជាង​ពេល​លុយ​នៅ​ជាមួយ​គេ​ផ្សេង​។​ ​ដូចគ្នា​ទៅ​នឹង​ស្ថានការណ៍​នេះ​ ​បើ​យើង​យក​ប្រាក់​ទៅ​វិនិយោគ​ ​លុយ​នោះ​នឹង​នៅ​ជាប់​ក្នុង​ទ្រព្យ​វិនិយោគ​នោះ​។​ ​បើ​ទោះបីជា​យើង​មានឈ្មោះ​ជា​ម្ចាស់កម្មសិទ្ធិ​លើ​វត្ថុ​នោះ​ក៏​ពិតមែន​ ​ប៉ុន្តែ​យើង​ពុំ​មាន​សាច់ប្រាក់​ក្នុង​ដៃ​នោះ​ឡើយ​។​ ​ករណី​បើ​យើង​ត្រូវការ​សាច់ប្រាក់​ភ្លាម​ៗ​ ​វា​អាច​នឹង​ពិបាក​ក្នុង​ការ​ប​ម្លែ​ង​ទ្រព្យ​នោះ​ជា​ទៅជា​ប្រាក់​ទាន់ពេល​វេលា​។​

• ​ដ្បិត​ថា​ ​ការ​សន្សំ​ផ្ដល់​ផល​ចំណេញ​តិច​ពី​អត្រា​ការប្រាក់​ទាប​ ​ប៉ុន្តែ​ហា​និ​ភ័យ​ទាប​ជាង​ការ​វិនិយោគ​ដូចគ្នា​។​

• ​អ្នក​ដែល​មិន​ចូលចិត្ត​ប្រឈមមុខនឹង​ហា​និ​ភ័យ​ខ្ពស់​ ​ហើយ​ពេលវេលា​របស់​គាត់​មិនសូវ​សមប្រកប​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​ពី​ការ​វិនិយោគ​ ​ការ​សន្សំ​ជា​ជម្រើស​ល្អ​​​ជាង​។​

• កូ​វី​ដ​-​១​៩​ ​ជា​យុគ​សម័យ​នៃ​កញ្ចប់​ប្រាក់​ ​emergency fund​។​ ​ដូចនេះ​ ​បើសិនជា​អ្នកដឹង​ថា​ ​ខ្លួន​មិនទាន់​មាន​ ​emergency​ ​ឬ​មាន​ហើយ​តែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​យូរ​ខែ​ ​គួរណាស់តែ​ផ្ដោ​ត​អាទិភាព​លើ​កញ្ចប់​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ឲ្យបាន​គ្រប់គ្រាន់​។​ ​តួលេខ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ហាក់​មិនទាន់​ថមថយ​ច្រើន​នោះ​ឡើយ​ ​ដែល​យើង​គួរ​ត្រៀម​កញ្ចប់​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ ​ចៀសវាង​មាន​បម្រាម​បិទ​ខ្ទប់​សារ​ជាថ្មី​ម្ដងទៀត​។​


​យក​លុយ​ទៅ​វិនិយោគ​

​យក​លុយ​ទៅ​វិនិយោគ​

• ​សម្រាប់​បុគ្គល​ដែល​សុខភាព​លុយកាក់​ស្ថិត​ក្នុង​ក​ម្រិ​ត​ប្រសើរ​មួយ​ ​សុវត្ថិភាព​ការងារ​ ​និង​ចំណូល​គាត់​មាន​ស្ថិរភាព​ល្អ​ ​ហើយ​ ​emergency fund​ ​ក៏មាន​ពេញលេញ​ ​អ្នក​អាច​ចាប់ផ្ដើម​វិនិយោគ​បាន​ ​អំឡុង​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច​នេះ​ ​ជាពិសេស​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​។​ ​ការ​ព្រួយបារម្ភ​ជុំវិញ​ជំងឺឆ្លង​ ​និង​កំណើន​សេដ្ឋកិច្ច​ដែល​ធ្លាក់ចុះ​ ​ធ្វើឲ្យ​ចំនួន​អ្នកទិញ​អចលនវត្ថុ​ធ្លាក់ចុះ​ ​ខណៈ​តួលេខ​អ្នក​លក់​មាន​ច្រើន​ ​ដែល​ជា​កត្តា​មួយ​អាច​ធ្វើឲ្យ​តម្លៃ​ត្រូវ​ធ្លាក់​ថ្លៃ​។​

​នោះ​បានន័យ​ថា​ ​បើ​អ្នក​ចង់​វិនិយោគ​លើ​អ​ចន​ទ្រព្យ​ ​វា​ជា​កាលៈទេសៈ​ល្អ​មួយ​ ​ដ្បិត​ថា​ ​ទម្រាំ​ចាំ​ដល់​សេដ្ឋកិច្ច​ងើប​ស្ទុះឡើង​វិញ​ ​ហើយ​ជំងឺរាតត្បាត​រសាត់​ផុត​ទៅ​ ​នោះ​តម្លៃ​របស់​អចលនវត្ថុ​ទាំងនោះ​អាច​នឹង​កើន​ឡើង​មកវិញ​។​

• ​សម្រាប់​អ្នក​ចង់​វិនិយោគ​ ​ហើយ​ពុំទាន់​មាន​លុយ​ធំដុំ​ ​មិនមែន​បានន័យ​ថា​ ​អ្នក​មិន​អាច​ប្រឡូក​ក្នុង​សកម្មភាព​វិនិយោគ​នោះ​ទេ​។​ ​អ្នក​អាច​សម្លឹង​មើល​ការ​វិនិយោគ​ណា​ដែល​មាន​តម្លៃ​ទាប​ជាង​ដី​ ​ផ្ទះ​ ​ឬ​ខុន​ដូ ​ដូចជា​គណនី​សន្សំ​មានកាល​កំណត់​នៅ​ធនាគារ​ ​ភាគ​ហ៊ុន​ ​ប​ណ្ណ​បំណុល​ជាដើម​។​ ​តួយ៉ាង​ ​ក្នុង​ទី​ផ្សារ​មូលបត្រ​កម្ពុជា​ ​សាធារណជន​អាច​ទិញ​ ​ចាប់ពី​មួយ​ហ៊ុន​ឡើង​ទៅ​។​ ​និន្នាការ​របស់​មនុស្ស​មួយភាគធំ​ទៅលើ​ការ​វិនិយោគ​គឺ​មិន​រាថយ​ឡើយ​ ​សេដ្ឋកិច្ច​ដើរទៅ​មុខ​ក៏​វិនិយោគ​ ​សេដ្ឋកិច្ច​ថយ​ចុះ​ក៏​នៅតែ​វិនិយោគ​។​

• ​ពេល​សេដ្ឋកិច្ច​កំពុង​អន់ថយ​ ​គួរ​វិនិយោគ​ដោយ​ឈ​រលើ​គោលការណ៍​ពិពិធ​កម្មផល​ប​ត្រ​ ​ឬ​និយាយ​ឱ្យ​ងាយ​យល់​ ​«​កុំ​ដាក់​ពងមាន់​ក្នុង​ក​ន្រ្ត​ក​តែមួយ​»​។​ ​បានន័យ​ថា​ជា​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​អ្នក​ច្រើន​កន្លែង​ ​ទៅលើ​ប្រភេទ​ទ្រព្យ​ ​ឬ​មូលបត្រ​ផ្សេងៗ​គ្នា​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ទូទៅ​នៃ​ផល​ប​ត្រ​វិនិយោគ​សរុប​របស់​អ្នក​ (​investment​ ​d​i​versification​)​។​

​ក្នុង​ស្ថានភាព​នេះ​ ​សន្សំ​ក្ដី​ ​វិនិយោគ​ក្ដី​ ​ខណៈ​ពេល​ដែល​បញ្ហា​សេដ្ឋកិច្ច​ជា​ចំណែក​មួយ​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់យើង​ ​សូម​អ្នក​ថ្លឹងថ្លែង​ឱ្យ​បាន​ល្អិតល្អន់​លើ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​សមត្ថភាព​គ្រប់គ្រង​ហា​និ​ភ័យ​ ​ទស្សនវិស័យ​ ​និង​ការ​ទោរទន់​ទៅ​រក​សន្សំ​ជាង​ ​ឬ​វិនិយោគ​ជាង​។​ ​តែ​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​នោះ​ ​សន្សំ​ផង​ ​និង​វិនិយោគ​ផង​គឺ​កាន់តែ​ល្អ​៕​
-------------------------------------------------------
© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ទុក​លុយ​សន្សំ​វិនិយោគ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៥ ថ្ងៃមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៤ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
១ month

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
១ month

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

អត្ថបទបន្ទាប់
ធំ​ៗហើយគួរ​ចេះចាត់ចែងលុយកាក់ទាំងនេះ

ធំ​ៗហើយគួរ​ចេះចាត់ចែងលុយកាក់ទាំងនេះ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist