Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​មាន​ត្រឹម​សញ្ញាបត្រ​​គ្រប់គ្រាន់​​ហើយមែនទេ​?

១ year
1 នាទីក្នុងការអាន
104
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​មាន​ត្រឹម​សញ្ញាបត្រ​​គ្រប់គ្រាន់​​ហើយមែនទេ
FacebookTwitterLinkedinTelegramQR Code

​ពេល​ឃើញ​គេ​ថតរូប​ទទួល​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ ​ទំនង​ដល់ហើយ​… “​តែ​ប៉ុណ្ណេះ​ ​លាហើយ​ ​homework​ ​លាហើយ​ ​assignment​ ​លាហើយ​គ្រូ​កាច​ ​តឹងរ៉ឹង​” -​ល​-​។​

​រៀនចប់​ហើយ​ ​បាន​សញ្ញាបត្រ​ហើយ​ ​តែ​ប៉ុណ្ណេះ​រក​ការងារ​ធ្វើ​ ​រកចំណូល​បាន​ខ្លួនឯង​ហើយ​! ​តែ​ការពិត​ ​តើ​វា​ងាយស្រួល​ចឹ​ង​មែន​ឬ​អត់​? ​ទាល់តែ​ទៅ​ភ្លក្ស​ជាក់ស្ដែង​បាន​ដឹង​។​ ​មិន​អ៊ីចឹង​ទេ​ ​យើង​អាច​ទៅ​សួរនាំ​ ​ស្ដាប់​បទពិសោធន៍​ពី​បង​ៗ​ ​ឪពុក​ម្ដាយ​ ​អ៊ំ​ពូ​មីង​ ​ចាស់ៗ​ដែល​ធ្លាប់​បាន​ឆ្លងកាត់​មុន​យើង​ក៏បាន​។​

​មាន​ត្រឹម​សញ្ញាបត្រ​​គ្រប់គ្រាន់​​ហើយមែនទេ​?

​តាមពិត​ទៅ​ ​ការ​បញ្ចប់​ការសិក្សា​ហើយ​ទទួល​បាន​សញ្ញាបត្រ​គឺជា​រឿង​គួរ​ឱ្យ​អប​អរសាទរ​ណាស់​។​ ​ប៉ុន្តែ​បើ​មាន​ត្រឹម​សញ្ញាបត្រ​ ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​! ​ពេល​ឈានជើង​ចូលក្នុង​ពិភព​ការងារ​ជាក់ស្ដែង​ ​នៅ​មាន​ជំនាញ​ ​និង​បុគ្គលិកលក្ខណៈ​មួយ​ចំនួន​ទៀត​ដែល​អ្នក​ត្រូវការ​។​

1. ​សារសំខាន់​នៃ​ជំនាញ​ទន់

សារសំខាន់​នៃ​ជំនាញ​ទន់

​មុខជំនាញ​ដូចជា​គណនេយ្យ​ ​ធនាគារ​ ​ហិរញ្ញវត្ថុ​ ​វេជ្ជសាស្ត្រ​ ​វិស្វកម្ម​ -​ល​- ​គេ​ហៅថា​ជំនាញ​ឯកទេស​ (​specialization​s) ​និង​ជំនាញ​ដូចជា​ការប្រើប្រាស់​កុំព្យូទ័រ​ ​ការ​អាន​ឬ​សរសេរ​ស្ទាត់ជំនាញ​ជាដើម​ ​ដែលគេ​អាច​បង្រៀន​អ្នក​បាន​ ​គេ​ហៅថា​ជំនាញ​រឹង​ (​hard​ ​skill​s) ​។​

​រីឯ​ #​ជំនាញ​ទន់​ (​soft​ ​skill​s) ​សំដៅ​ដល់​ជំនាញ​ពាក់ព័ន្ធ​នឹង​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ក្នុង​អន្តរ​កម្ម​ជាមួយ​អ្នកឯទៀត​។​ ​ជំនាញ​ទន់​សំខាន់​ទាំង​ចំពោះ​សង្គម​ការងារ​ ​និង​ការរស់នៅ​ ​ដែល​រួម​មាន​ជំនាញ​ទំនាក់ទំនង​ ​ការ​ធ្វើការងារ​ជា​ក្រុម​ ​ការ​គិត​បែប​ស៊ី​ជម្រៅ​និង​ត្រិះរិះ​ពិចារណា​ ​ភាព​ច្នៃប្រឌិត​ ​ការ​សម្រប​ខ្លួន​ជាមួយ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ ​ភាពជា​អ្នកដឹកនាំ​ ​បំណិន​ដោះស្រាយបញ្ហា​ ​ការ​និយាយ​ជា​សាធារណៈ​ -​ល​- ​។​ ​អ្នកខ្លះ​អាច​មាន​ជំនាញ​ទាំងនេះ

តាំងពី​កំណើត​។​ ​ប៉ុន្តែ​អ្នកខ្លះ​ទៀត​ក៏​ត្រូវ​ហ្វឹកហាត់​ ​រៀនសូត្រ​ ​បណ្ដុះបណ្ដាល​បន្ថែម​នូវ​ជំនាញ​ទន់​ណាមួយ​ដែល​ខ្លួន​មិនទាន់​មាន​ផង​ដែរ​។​
​ជំនាញ​ទន់​ជួយ​ឱ្យ​យើង​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​បង្កើន​ឱកាស​ទទួល​បានការ​ងារ​ល្អ​ៗ​ធ្វើ​ ​និង​ ​ទទួល​បានការ​ស្រលាញ់​រាប់អាន​ ​និង​គោរព​ពី​មនុស្ស​ជុំវិញ​ខ្លួន​។​

Click here to read more about: Most Valuable Career Skills for 2022


2. ​បទពិសោធន៍​ការងារ​

បទពិសោធន៍​ការងារ​

​មនុស្សយើង​ត្រូវ​ការរៀនសូត្រ​ជាប់​ជានិច្ច​ ​មិនមែន​ចប់​ត្រឹម​បាន​សញ្ញាបត្រ​មួយ​ពីរ​នោះ​ទេ​។​ ​ម្យ៉ាងទៀត​ ​ក្នុង​សង្គម​ការងារ​ជាក់ស្ដែង​ក៏​មិន​ដូច​អ្វី​ដែល​យើង​បាន​រៀន​ 100% ​ដែរ​។​ ​ធ្វើការ​បណ្ដើរ​ ​រៀន​បណ្ដើរ​ ​ឬ​ចាប់ផ្ដើម​ការងារ​ដំបូង​ជា​អ្នក​ហាត់​ការ​ (​inter​n) ​ប្រៀប​ដូចជា​ទី​ផ្ដល់​មេរៀន​ក្រៅ​សាលា​ ​ដែល​បង្រៀន​យើង​ពី​បញ្ហា​ ​និង​ ​ដំណោះស្រាយ​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ការងារ​ដែល​យើង​កំពុង​ធ្វើ​ ​ហើយ​នេះ​គឺជា​ពេល​ដែល​អ្នក​អាច​កសាង​បទពិសោធន៍​ទាំង​សម្រាប់​ជីវិត​ការងារ​ ​និង​ការ​អភិវឌ្ឍ​ខ្លួន​។​ ​ប្រធាន​ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​ ​តែង​ចង់បាន​បុគ្គលិក​ដែល​មាន​ទាំង​សញ្ញាបត្រ​បញ្ជាក់​ពី​គុណ​វ​ឌ្ឍិ (​qualification​s) ​រួម​ទាំង​មាន​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការងារ​ដែល​ខ្លួន​ត្រូវធ្វើ​ទៀត​ ​ដើម្បី​ធានា​បន្ថែម​លើ​ប្រសិទ្ធ​ភាព​ការងារ​ ​និង​លទ្ធភាព​ប្រឈម​មុខ​និង​ដោះស្រាយបញ្ហា​នានា​ ​នៅ​ពេល​ខាងមុខ​។​

3. ​ស្គាល់​មនុស្សម្នា​ឱ្យ​បាន​ច្រើន​

ស្គាល់​មនុស្សម្នា​ឱ្យ​បាន​ច្រើន​

ចំណុច​នេះ​មិន​សំដៅ​លើ​ការ​ប្រើ​ខ្សែ​បណ្ដាញ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ទេ​។​ ​ការងារ​របស់​អ្នក​នឹង​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​កាន់តែ​ងាយ​សម្រេច​បាន​ ​ប្រសិនបើ​អ្នកមាន​ទំនាក់ទំនង​ល្អជា​មួយ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នក​កាន់តែ​ច្រើន​។​ ​មនុស្សយើង​មិន​អាច​ធ្វើការងារ​ណាមួយ​តែម្នាក់ឯង​រហូត​ដោយ​មិន​មាន​ ​ការ​ពឹងពាក់​សួរនាំ​គេឯង​សោះ​នោះ​ទេ​។​ ​ជារឿយៗ​ ​ការ​ស្ដាប់​យោបល់​ ​ប្រឹក្សា​ ​និង​ទទួល​បាន​ព័ត៌មាន​ពី​មិត្ត​រួមការ​ងារ​ ​ឬ​បុគ្គល​ណា​មួយផ្សេងទៀត​ក្នុង​វិ​ស​័​យ​ការងារ​របស់​អ្នក​ ​រមែង​ជួយ​អ្នក​ឱ្យ​ងាយ​រក​ផ្លូវ​ចេញពី​បញ្ហា​ចោទ​ ​ជាពិសេស​ក្នុង​កិច្ច​បំ​ពេញការ​ងារ​នេះឯង​។​


​ឈប់​ៗ​!! ​អត្ថបទ​នេះ​មិនមែន​មានន័យ​ថា​សញ្ញាបត្រ​មិន​សំខាន់​នោះ​ទេ​! ​សញ្ញាបត្រ​នៅតែ​សំខាន់​ ​តែ​យើង​ចង់​ដាស់តឿន​បន្ថែម​ថា​ ​ស្រប​ពេល​ដែល​អ្នក​កំពុង​បន្ត​ថ្នាក់​សិក្សា​ ​ក៏​នៅ​មាន​កិច្ច​សំខាន់​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​អ្នក​ត្រូវធ្វើ​ ​និង​ត្រូវ​រៀនសូត្រ​បន្ថែម​ត​ទៀត​។​ ​រីឯ​សង្គម​ការងារ​ ​ក៏​មិនគួរ​ឱ្យ​ខ្លាច​ណាស់ណា​ដែរ​។​ ​វា​មាន​ជូរ​ ​មាន​ចត់​ ​មាន​ល្វីង​ ​តែ​ក៏មាន​ផ្អែម​នៅ​ក្នុង​នោះ​ដូចគ្នា​។​ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​យើង​មិន​ត្រូវ​បោះបង់​ការរៀនសូត្រ​ទាំង​នៅ​ក្នុង​សាលា​ ​និង​ក្រៅ​សាលា​ ​មិនថា​អ្នក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញា​ប័ត្រ​ ​ឬ​ថ្នាក់​ក​ម្រិ​ត​ខ្ពស់​ណា​ក៏ដោយ​ ​ហើយ​ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ឱ្យ​រីក​ចម្រើន​ជានិច្ច​៕​

 


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​សញ្ញាបត្រ​​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?

​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version