Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

រចនាសម្ព័ន្ធទីផ្សារ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.6k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រចនាសម្ព័ន្ធទី​ផ្សារ
FacebookTwitterLinkedinTelegramQR Code

​រាល់ថ្ងៃ​នេះ​ ​ពួកយើង​គ្រប់គ្នា​សុទ្ធតែ​មាន​តម្រូវ​ការ​ក្នុង​ការ​ទិញ​ទំនិញ​និង​សេវា​ ​ហើយ​អ្នក​ផលិត​វិញ​មមាញឹក​ក្នុង​ការ​ផ្គត់ផ្គង់​ ​ហើយ​កត្តា​ធំ​ៗ​ពីរ​នេះ​ ​បាន​ធ្វើឲ្យ​មាន​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​ឥតឈប់ឈរ​។​ ​យ៉ាងណាមិញ​យើង​ប្រហែលជា​មិន​ចាប់អារម្មណ៍​ថា​តើ​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​ ​មាន​រចនា​ស​ម្ព័ន្ធ​និង​លក្ខណៈ​យ៉ាងណា​ខ្លះ​។​

រចនាសម្ព័ន្ធទី​ផ្សារ

​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​មាន​២​ប្រភេទ​គឺ​ ​ទី​ផ្សារ​ប្រកួតប្រជែង​ល្អឥតខ្ចោះ​ (​Perfect Competition​) ​និង​ទី​ផ្សារ​ប្រកួតប្រជែង​មិន​ល្អឥតខ្ចោះ​ (​I​m​perfect Competition​)​។​

​ទី​ផ្សារ​ប្រកួតប្រជែង​ល្អឥតខ្ចោះ​ ​គឺជា​ទ្រឹស្ដី​ក្នុង​សេដ្ឋកិច្ច​មួយ​ដែល​ ​សំដៅ​លើ​រចនា​ស​ម្ព័ន្ធ​ទី​ផ្សារ​មួយ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កម្លាំង​ទី​ផ្សារ​។​ ​កម្លាំង​ទី​ផ្សារ​មាន​ ​ដូចជា​ការ​ផ្គត់ផ្គង់​ ​តម្រូវ​ការ​ ​និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​។​ ​ជាក់ស្ដែង​ក្នុង​បរិ​បទ​ទី​ផ្សារ​ពិតប្រាកដ​ ​រចនា​ស​ម្ព័ន្ធ​ទី​ផ្សារ​ប្រកួតប្រជែង​ល្អឥតខ្ចោះ​ ​មិន​អាច​កើតមាន​បានទេ​ ​ដោយសារតែ​ដើម្បី​កំណត់​បាន​ថា​ទី​ផ្សារ​នោះ​មាន​ការប្រកួតប្រជែង​ល្អឥតខ្ចោះ​
+ ​ក្រុមហ៊ុន​ត្រូវ​ផលិត​ទំនិញ​ដូចគ្នា​បេះបិទ​
+ ​បរិ​បទ​ទី​ផ្សារ​​​ដែល​ទំនិញ​ត្រូវ​កំណត់​តម្លៃ​ដោយ​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវ​ការ​ ​ហេតុ​ដូចនេះ​ក្រុមហ៊ុន​មិន​អាច​គ្រប់គ្រង​និង​កំណត់​តម្លៃ​ទំនិញ​របស់​ខ្លួន​បាន​ឡើយ​
+ ​ក្រុមហ៊ុន​ផលិត​គឺ​ទទួល​បាន​ចំណែក​ទី​ផ្សារ​ស្មើ​រ​ៗ​គ្នា​
+ ​អ្នកទិញ​មាន​ពត៌មាន​គ្រប់គ្រាន់​ទាក់ទង​នឹង​ទំនិញ​និង​តម្លៃ​
+ ​ទី​ផ្សារ​​​ដែល​មាន​ឧបសគ្គ​ទាប​ឬ​គ្មាន​ឧបសគ្គ​ក្នុង​ការ​ចូល​ឬ​ចេញ​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ទី​ផ្សារ​ប្រកួតប្រជែង​ល្អឥតខ្ចោះ​គឺ​ ​មាន​អ្នក​លក់​ច្រើន​ ​និង​អ្នកទិញ​ច្រើន​ ​ប៉ុន្តែ​អ្នក​លក់​ទាំងអស់​គឺ​មានចំណេះ​ដឹង​ ​និង​ពត៌មាន​អំពី​ទំនិញ​របស់​ពួកគេ​ស្មើ​ៗ​គ្នា​ ​មិន​មាន​អ្នកណា​ល្អ​​​ជាង​អ្នកណា​ទេ​។​

​ចំណែក​ទី​ផ្សារ​ប្រកួតប្រជែង​មិន​ល្អឥតខ្ចោះ​វិញ​ ​គឺជា​រចនា​ស​ម្ព័ន្ធ​ទី​ផ្សារ​​​ដែល​កើតមានឡើង​នៅពេលដែល​មិន​មាន​លក្ខខណ្ឌ​ណាមួយ​ក្នុង​ទី​ផ្សារ​ប្រកួតប្រជែង​ល្អឥតខ្ចោះ​។​ ​សឹងតែ​គ្រប់​ប្រភេទ​នៃ​អាជីវកម្ម​និង​សហគ្រាស​ហើយ​ ​ដែល​មាន​ការប្រកួតប្រជែង​មិន​ល្អឥតខ្ចោះ​ ​ដោយសារតែ​ទំនិញ​គឺ​ខុសៗគ្នា​ ​ហើយ​តម្លៃ​មិនបាន​កំណត់​ដោយ​ការ​ផ្គត់​ផ្គ់​និង​តម្រូវ​ការ​ទេ​ ​រីឯ​អ្នកទិញ​ក៏​មិន​មាន​ពត៌មាន​អំពី​ទំនិញ​គ្រប់គ្រាន់​ដែរ​ ​ហើយ​ជាក់ស្ដែង​គឺ​ការប្រកួតប្រជែង​មិន​ល្អឥតខ្ចោះ​នេះ​ពិតជា​មាន​ក្នុង​បរិ​បទ​ទី​ផ្សារ​ពិតប្រាកដ​មែន​។​ ​ម្យ៉ាងទៀត​ ​នៅ​ក្នុង​ការប្រកួតប្រជែង​មិន​ល្អឥតខ្ចោះ​នេះ​ ​ក៏មាន​បែងចែក​ប្រភេទ​ទី​ផ្សារ​ផ្សេងទៀត​ដូចជា​៖​


• ​Monopoly​ (​អ្នក​លក់​មានតែ​មួយ​គត់​ ​អ្នកទិញ​មាន​ច្រើន​)

​Monopoly​ (​អ្នក​លក់​មានតែ​មួយ​គត់​ ​អ្នកទិញ​មាន​ច្រើន​)

​ទី​ផ្សារ​នេះ​គឺ​មាន​អ្នកផ្គត់ផ្គង់​ទំនិញ​និង​សេវា​តែមួយ​គត់​ ​មិន​មានដៃ​គូរ​ប្រកួតប្រជែង​ទេ​ ​ហើយ​អ្នកផ្គត់ផ្គង់​តែមួយ​នឹង​អាច​គ្រប់គ្រង​ទី​ផ្សារ​នោះ​ផ្ដាច់មុខ​។​


• O​l​i​go​p​o​l​y​ (​អ្នក​លក់​មាន​ ​៣​ ​៤​ ​អ្នកទិញ​មាន​ច្រើន​)
​

ទី​ផ្សារ​នេះ​អ្នក​លក់​មាន​តិច​ ​ប៉ុន្តែ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រភេទ​ក្រុមហ៊ុន​ ​ឬ​សហគ្រាស​ធំ​ៗ​ដែល​ផ្គត់ផ្គង់​ទំនិញ​ ​ឧទាហរណ៍​ក្រុមហ៊ុន​ផលិត​ប្រេងសាំង​ ​និង​ទូរស័ព្ទ​ជាដើម​។​


• ​M​o​no​p​o​list​i​c (​អ្នក​លក់​មាន​ច្រើន​ ​ហើយ​លក់ទំនិញ​ស្រដៀងគ្នា​)

​ទី​ផ្សារ​មាន​លក់ទំនិញ​ស្រដៀងគ្នា​ច្រើន​ ​តែ​ការប្រកួតប្រជែង​មិនសូវ​មាន​ខ្លាំង​ទេ​ ​ដោយសារ​ទំនិញ​មិន​ដូចគ្នា​ ​អាច​ប្រើប្រាស់​សម្រាប់​តម្រូវ​ការ​ខុសគ្នា​ ​ដូចនេះ​ហើយ​តម្លៃ​ទំនិញ​នីមួយៗ​គឺ​កំណត់​ដោយ​ក្រុមហ៊ុន​ផ្ទាល់​ ​ហើយ​វា​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែ​លលក់​ផលិតផល​ស្រដៀងគ្នា​ទេ​។​
​ឧទាហរណ៍​ ​ក្រុមហ៊ុន​លក់​សាប៊ូ​ ​អាច​មាន​ក្រុមហ៊ុន​លក់​សាប៊ូ​កក់សក់​ ​ក្រុមហ៊ុន​លក់​សាប៊ូ​ដុះ​ខ្លួន​ ​ក្រុមហ៊ុន​លក់​សាប៊ូ​លាងដៃ​ ​។​


• ​M​on​ops​on​y​ (​អ្នក​លក់​ច្រើន​ ​អ្នកទិញ​មាន​តិច​)

​ក្នុង​ទី​ផ្សារ​នេះ​គឺ​អ្នក​លក់​អាច​មាន​ច្រើន​ ​ប៉ុន្តែ​អ្នកទិញ​គឺ​មាន​តិច​ ​ដោយសារ​តម្រូវ​ការ​មិន​មាន​សម្រាប់​គ្រប់គ្នា​ទេ​ ​ឧទាហរណ៍​ក្រុមហ៊ុន​ផលិត​គ្រឿងអាវុធ​ ​ជាដើម​។​

​ក្នុង​គ្រប់​រចនា​ស​ម្ព័ន្ធ​ទី​ផ្សារ​ ​គឺ​សុទ្ធសឹងតែ​មានផល​វិជ្ជមាន​ ​និង​ផល​អវិជ្ជមាន​ ​ចំពោះ​ទាំង​អ្នក​លក់​និង​អ្នកទិញ​ ​ប៉ុន្តែ​ថ្ងៃនេះ​កាក់​សេន​សុំ​បកស្រាយ​ត្រឹមនេះ​សិន​ ​ចាំ​ស្វែងយល់​បន្ថែម​ពី​ប្រភេទ​ទី​ផ្សារ​នីមួយៗ​ ​ពេលក្រោយ​ទៀត​៕​ ​

ពាក្យទាក់ទង: រចនាសម្ព័ន្ធទី​ផ្សារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ហេតុអ្វីគួរសន្សំលុយទាន់នៅក្មេង?

ហេតុអ្វីគួរសន្សំលុយទាន់នៅក្មេង?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist