Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

វិធី​សាស្ត្រ​វិភាគ​អាជីវ​កម្ម SWOT Analysis

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.4k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វិធី​សាស្ត្រ​វិភាគ​អាជីវ​កម្ម SWOT Analysis
FacebookTwitterLinkedinTelegramQR Code

​ចង់​ចាប់​បើក​អាជីវកម្ម​មួយ​ ​តើ​គួរ​ធ្វើ​ដូចម្ដេច​ ​ដើម្បី​វាស់​ស្ទង់​ ​ថា​យើង​អាច​ចូល​ទី​ផ្សារ​នឹងគេ​បាន​? ​ចុះ​មាន​ធ្លាប់​បានឮ​ពី​វិធី​សា​ស្រ្ត S​W​O​T​ ​ដែរ​ឬទេ​? ​តើ​វា​មានន័យ​ដូចម្តេច​?

វិធីសាស្ត្រវិភាគអាជីវកម្ម SWOT Analysis

S​W​O​T​ ​គឺជា​អក្សរកាត់​តំណាង​ឲ្យ​ពាក្យ​ ​Strength​, ​Weakness​, ​Opportunity​, ​Threat​ ​មាន​អត្ថន័យ​ថា​ ​ចំណុច​ខ្លាំង​ ​ចំណុច​ខ្សោយ​ ​ឱកាស​ ​និង​ ​ការ​គំរាមកំហែង​ឬ​ហា​និ​ភ័យ​។​ ​ចំណុច​នីមួយៗ​ ​បង្កើត​បានជា​ការ​វាយ​តម្លៃ​នៃ​អាជីវកម្ម​របស់​សហគ្រិន​ ​ក្នុង​ការ​ស្វែងយល់​បន្ថែម​ ​ក៏ដូចជា​ប្រៀបធៀប​សក្តានុពល​របស់​ខ្លូ​ន​នៅ​ក្នុង​វិ​ស​័​យ​នីមួយៗ​។​ ​យ៉ាងណាមិញ​ ​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​កត្តា​ផ្ទៃក្នុង​ ​រីឯ​ឱកាស​និង​ការ​គំរាមកំហែង​វិញ​ ​គឺជា​កត្តា​ខាងក្រៅ​ស្ថាប័ន​ ​ឬ​អាជីវកម្ម​នោះ​។​

• ​ចំណុច​ខ្លាំង​ (​Strength​)​៖​

ចំណុច​ខ្លាំង​ (​Strength​)​

​ម្ចាស់​អាជីវកម្ម​ចាំបាច់​ត្រូវតែ​ដឹង​ពី​ចំណុច​ខ្លាំង​ ​ឬ​ចំណុច​លេចធ្លោ​ដែល​ល្អ​​​ជាង​ដៃគូ​ប្រកួតប្រជែង​ ​ដើម្បី​ទាក់ទាញ​អតិថិជន​។​ ​ចំណុច​ខ្លាំង​ទាំងនោះ​អាច​មាន​ដូចជា​ ​សេវាកម្ម​ល្អ​ ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ ​ឬ​គំនិតច្នៃប្រឌិត​ក្នុង​ការ​ធ្វើអាជីវកម្ម​។​ ​មិនតែប៉ុណ្ណោះ​ ​ចំណុច​ខ្លាំង​នៃ​អាជីវកម្ម​ក៏​អាច​ជា​ការ​គ្រប់គ្រង​ល្អ​ដែល​អាច​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ឱ្យ​ស្រឡាញ់​ការងារ​ ​និង​សម្រេច​បាន​នូវ​គោលដៅ​របស់​អាជីវកម្ម​។​ ​បន្ទាប់ពី​ដឹង​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន​ ​អ្នក​ក៏​ត្រូវ​ចេះ​ពង្រឹង​ ​និង​បន្ត​អភិវឌ្ឍ​ចំណុច​នោះ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ ​ដើម្បី​ជា​ប្រយោជន៍​បាន​យូរអង្វែង​។​


• ​ចំណុច​ខ្សោយ​ (​Weakness​)​៖​ ​

​ចំណុច​ខ្សោយ​ (​Weakness​)​

ម្ចាស់​អាជីវកម្ម​ក៏​ត្រូវ​ចេះ​សង្កេតមើល​ចំណុច​ខ្សោយ​នៃ​អាជីវកម្ម​របស់​ខ្លួន​ ​ព្រោះ​វាក៏​ជា​ចំណុច​ដ៏​សំខាន់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​និង​កែតម្រូវ​មុន​ពេល​ទទួលរង​ឥទ្ធិពល​ពី​ដៃ​គូប្រជែង​ ​ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​។​ ​ដើម្បី​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ ​យើង​អាច​ប្រៀបធៀប​ប្រតិបត្តិការ​ផ្ទៃក្នុង​អាជីវកម្ម​ ​ឬ​របៀប​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​ដៃគូ​ ​នោះ​យើង​នឹង​ដឹង​ថា​ ​អាជីវកម្ម​យើង​អន់ខ្សោយ​ជាងគេ​ត្រង់​ចំណុច​ណា​។​ ​

ឧទាហរណ៍​ថា​ ​អ្នក​បើក​ហាង​កាហ្វេ​ ​តែ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកមាន​ផ្ដល់​សេវាកម្ម​ក​ម្ម៉ង់​កាហ្វេ​តាម​កម្មវិធី​ទូរសព្ទ​ដៃ​បាន​ ​និង​មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​ផ្ទះ​ទៀត​ ​ស្រប​ពេល​ដែល​អាជីវកម្ម​អ្នក​មានត្រឹមតែ​លក់​ក្នុង​ហាង​។​ ​ដូចនេះ​ ​អ្នក​ឃើញ​ថា​ចំណុច​ណា​ដែល​អ្នក​គួរ​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង​ហើយ​។​


• ​ឱកាស​ (​Opportunity​)​៖​

ឱកាស​ (​Opportunity​)​

​ចំណុច​នេះ​សំដៅ​ដល់​ការ​ចាប់​យក​ឱកាស​ដែល​មាន​ក្នុង​ទី​ផ្សារ​ឱ្យ​បាន​មុនគេ​ ​ជាមួយនឹង​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​យក​ឱកាស​ដែល​សក្តិ​សម​។​ ​ឧទាហរណ៍​ថា​ ​អ្នកមាន​អាជីវកម្ម​លក់​ម្ហូបអាហារ​។​ ​ពេល​ចាប់ផ្ដើម​មាន​ជំងឺ​កូ​វី​ដ​ ​អ្នកដឹង​ថា​ ​មនុស្សម្នា​នឹង​កាត់បន្ថយ​ការ​ជួបជុំ​អ្នកដទៃ​ ​ហើយ​មិន​ចង់​ចេញ​ញ៊ាំ​អាហារ​ក្រៅ​ផ្ទះ​នោះ​ទេ​។​ ​ដូច្នេះ​អ្នក​បាន​សម្លឹង​ឃើញ​ឱកាស​មួយ​គឺ​បង្កើត​បន្ថែម​និង​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ខ្ចប់​ម្ហូបអាហារ​និង​ដឹកជញ្ជូន​ដល់​ផ្ទះ​អតិថិជន​តែម្ដង​។​ ​វា​គឺជា​ឱកាសល្អ​មួយ​ដើម្បី​រក្សា​និង​ពង្រឹង​បន្ថែម​នូវ​លំ​ហូរ​ចំណូល​អាជីវកម្ម​ ​ជាពិសេស​ក្នុង​រដូវ​កាល​លំបាក​នេះ​។​ ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​មួយ​ដែល​ទាក់ទង​ទៅ​នឹង​និន្នាការ​ទី​ផ្សារ​ប៉ុណ្ណោះ​។​

​ក្រៅពី​នេះ​ ​ឱកាស​សម្រាប់​អាជីវកម្ម​ក៏​អាច​មាន​ផ្សេងទៀត​ដែរ​ដូចជា​ ​ការ​បង្កើត​ផលិតផល​ឬ​សេវាកម្ម​បន្ថែម​ទៅតាម​ការ​វិវត្ត​នៃ​និន្នាការ​ទី​ផ្សារ​ ​ការពង្រីក​ទីតាំង​អាជីវកម្ម​(​សាខា​)​នៅ​ភូមិសាស្ត្រ​ដែល​មិនទាន់​មានដៃ​គូ​ប្រកួតប្រជែង​ទៅដល់​។​ល​។​


• ​ការ​គំរាមកំហែង​ឬ​ហា​និ​ភ័យ​ (​Threat​)​៖​ ​

ការ​គំរាមកំហែង​ឬ​ហា​និ​ភ័យ​ (​Threat​)​

សំដៅ​លើ​កត្តា​ខាងក្រៅ​ទាំងឡាយ​ណា​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់យើង​។​ ​ឧទាហរណ៍​ដូចជា​ ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ​ព្រឹត្តិការណ៍​ជាតិ​ឬ​អន្តរជាតិ​ ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ ​ការ​ជ្រៀតចូល​នៃ​ដៃ​គូប្រជែង​ថ្មី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ​និង​ ​ការ​ត​ម្លើ​ង​ថ្លៃ​ទំនិញ​ពី​អ្នកផ្គត់ផ្គង់​។​ល​។​ ​ពិត​ណាស់​ ​ម្ចាស់​អាជីវកម្ម​គួរតែ​យល់​ដឹង​ពី​ហា​និ​ភ័យ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​របស់​ខ្លួន​ ​ហើយ​គួរ​ត្រៀម​ខ្លួន​និង​គិត​ពី​ផែនការ​បម្រុង​ (​back​up​ ​plan​) ​សម្រាប់​ដោះស្រាយ​ជាមួយ​បញ្ហា​នានា​ៗ​ដែល​ស្ថិត​ក្រៅ​ការ​គ្រប់គ្រង​របស់​ខ្លួន​ ​ដើម្បី​ការពារ​ ​និង​កាត់បន្ថយ​ហា​និ​ភ័យ​ឱ្យ​បាន​តិច​បំផុត​តាមដែល​អាច​ធ្វើ​បាន​។​

​ក្រៅពី​នេះ​ ​អ្នក​គួរ​សិក្សា​និង​តាមដាន​នូវ​ព័ត៌មាន​ថ្មីៗ​ទាន់​ហេតុការណ៍​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ជាដើម​ ​ដើម្បី​អាច​សម្រេច​ចិត្តបាន​ទាន់ពេល​វេលា​ក្នុង​ការ​បញ្ចៀស​ពី​ការ​គំរាមកំហែង​នានា​។​


​វិធីសាស្ត្រ​វិភាគ​អាជីវកម្ម​ ​SWOT Analysis​ ​នេះ​មានប្រយោជន៍​ជាពិសេស​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ ​និង​អ្នក​រៀបចំ​គម្រោង​បង្កើត​អាជីវកម្ម​ ​ព្រោះ​វា​ជា​ផ្នែក​ដំបូង​ក្នុង​ការ​វិភាគ​និង​ពិនិត្យមើល​សមត្ថភាព​អាជីវកម្ម​មុននឹង​ឈានជើង​ចូលក្នុង​វិ​ស​័​យ​ណាមួយ​នោះ​ ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការងារ​ផ្ទៃក្នុង​នៃ​អាជីវកម្ម​ ​ក៏ដូចជា​ការប្រកួតប្រជែង​នៅ​លើ​ទី​ផ្សារ​។​ ​លើស​ពី​នេះ​វាក​៏​អាច​ដើរតួ​សំខាន់​ក្នុង​ការ​សម្រេច​ចិត្ត​បង្កើត​យុទ្ធ​សា​ស្រ្ត​ថ្មី​ផង​ដែរ​៕​

*​ចំណាំ​៖​ ​ចំណុច​ដែល​បាន​បង្ហាញ​ក្នុង​រូបភាព​គ្រាន់តែ​ជាឧទាហរណ៍​ខ្លះ​ៗ​នៃ​ការ​វិភាគ​លើ​អាជីវកម្ម​ទូទៅ​ប៉ុណ្ណោះ​ ​តែ​ជាក់ស្ដែង​ការ​ធ្វើ​ ​SWOT Analysis​ ​លើ​អាជីវកម្ម​ផ្សេងគ្នា​ ​លទ្ធផល​នៃ​ការ​វិភាគ​ក៏​អាច​ខុសគ្នា​ ​ទៅតាម​ប្រភេទ​និង​ធនធាន​នៃ​អាជីវកម្ម​ដែរ​៕

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ការទូទាត់ដោយមិនប្រើសាច់ប្រាក់តាមប្រព័ន្ធឌីជីថល

ការទូទាត់ដោយមិនប្រើសាច់ប្រាក់តាមប្រព័ន្ធឌីជីថល

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist