Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

អាយុប៉ុន្មាន​គួរ​ចាប់​ផ្តេីម​វិនិយោគ?

Nou Virak ដោយ Nou Virak
2 years មុន
ប្រភេទ វិនិយោគ
អាយុប៉ុន្មាន​គួរ​ចាប់​ផ្តេីម​វិនិយោគ?
243
ទស្សនា

​ចម្លើយ​នោះ​គឺ​ ​អាយុ​ប៉ុន្មាន​ក៏បាន​។​ ​តែ​បើ​អាច​វិនិយោគ​អោយ​កាន់តែ​ឆាប់​កាន់តែ​ល្អ​ ​ក្នុងពេលដែល​អំណោយផល​ ​និង​មានឱកាស​បង្កើត​ប្រាក់ចំណេញ​បាន​ច្រើន​។​

​តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ​យើង​គួរ​គិត​លើ​កត្តា​អី​ខ្លះ​ ​មុន​ចាប់​ផ្តេី​ម​វិនិយោគ​?

អាយុប៉ុន្មានគួរចាប់ផ្តេីមវិនិយោគ?
១. តេីស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​សាកសម​នឹង​ការ​វិនិយោគ​ឬ​ទេ?

​ដំបូង​ ​យើង​គួរ​ពិនិត្យ​និង​ពិចារណា​លេី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជាមុន​សិន​។​ ​តើ​យើង​មាន​បំណុល​ដែល​ត្រូវ​សង​ឬទេ​? ​ហើយ​មាន​លុយ​បម្រុង​សម្រាប់​ពេល​មានអាសន្ន​ឬនៅ​? ​ព្រោះ​យើង​មិន​ត្រឹមតែ​ត្រូវ​ប្រាកដ​ថា​មាន​ទុន​គ្រប់គ្រាន់​សម្រាប់​ការ​វិនិយោគ​ទេ​ ​តែ​ក៏​ត្រូវ​ច្បាស់​ថា​យើង​នឹង​នៅ​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ ​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​ ​តួយ៉ាង​បើ​ត្រូវ​ប្រឈម​នឹង​កំហាត​បង់​ពី​ការ​វិនិយោគ​។​ ​ក្រៅពី​នេះ​ ​អ្នក​គួរ​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ​មុននឹង​ចាប់​ផ្តេី​ម​វិនិយោគ​។​


២. យល់ច្បាស់​ពី​ការ​វិនិយោគ

យល់ច្បាស់ពីការវិនិយោគ

​ការយល់​ដឹង​ពី​ការ​វិនិយោគ​ឲ្យបាន​ច្បាស់លាស់​ ​ដូចជា​ប្រភេទ​នៃ​ការ​វិនិយោគ​ ​រយៈពេល​និង​អត្រា​បង្កើន​ផល​ចំណេញ​ ​ក៏ដូចជា​ដំ​ណេី​រ​នៃ​ការ​វិនិយោគ​ផង​ដែរ​ ដេីម្បី​ចៀសវាង​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ដែល​អាច​កេី​ត​មាន​ឡេី​ង​។​


៣. គោលដៅ​នៃ​ការ​វិនិយោគ

គោលដៅនៃការវិនិយោគ

​សំដៅ​លេី​អ្វី​ដែល​អ្នក​វិនិយោគ​ចង់បាន​មកវិញ​ពី​ការ​វិនិយោគ​នោះ​ ​ដែល​អាច​ផ្តោត​ទៅ​លេី​ប្រាក់ចំណូល​ កំណេី​ន​នៃ​ដេី​ម​ទុន​ ​ឬ​សុវត្ថិភាព​នៃ​លុយ​។​ ​ម្យ៉ាងទៀត​ ​គោលដៅ​នៃ​ការ​វិនិយោគ​គួរ​ជា​តួលេខ​និង​លទ្ធផល​ដែល​រំពឹង​ (​ប្រាក់ចំណេញ​) ​ហើយ​អ្នក​គួរ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ប្រភេទ​នៃ​ការ​វិនិយោគ​នោះ​ ​ដើម្បី​ចៀសវាង​ការ​ខាតបង់​។​

​ជាទូទៅ​ ​គោលដៅ​នៃ​ការ​វិនិយោគ​ស្ថិត​ក្នុង​ទម្រង់​ពីរ​បែប​គឺ​ ​គោលដៅ​ការ​វិនិយោគ​ក្នុងរយៈពេល​ខ្លី​ ​និង​គោលដៅ​វិនិយោគ​ក្នុងរយៈពេល​វែង​ ​ដែល​ការ​វិនិយោគ​ទាំងពីរ​បែប​នេះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ផល​ចំណេញ​ ​ក៏ដូចជា​ក​ម្រិ​ត​ហា​និ​ភ័យ​ផង​ដែរ​ ​ហើយ​យើង​នឹង​លម្អិត​បន្ថែម​នៅ​ចំណុច​ខាងក្រោម​។


៤. កម្រិត​ហានិភ័យ

កម្រិតហានិភ័យ

​ការ​វិនិយោគ​មួយ​ចំនួន​ ​មាន​ហា​និ​ភ័យ​តិច​ជាង​ការ​វិនិយោគ​ដទៃទៀត​ ​ប៉ុន្តែ​រាល់​ការ​វិនិយោគ​ទាំងអស់​សុទ្ធសឹងតែ​មាន​ហា​និ​ភ័យ​។​ ​ក​ម្រិ​ត​ហា​និ​ភ័យ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​អត្រា​នៃ​ផល​ចំណេញ​ពី​ការ​វិនិយោគ​ដែរ​ ​មានន័យ​ថា​សម្រាប់​អ្នក​ហ៊ាន​ប្រថុយ​នឹង​ហា​និ​ភ័យ​ខ្ពស់​និង​ហ៊ាន​ប្រឈម​នឹង​ការ​ខាតបង់​ធំធេង​ ​អាច​មាន​សង្ឃឹម​ទទួល​បានផល​ចំណេញ​កាន់តែ​ខ្ពស់​។​ ​ផ្ទុយពី​ការ​ប្រឈម​នឹង​ហា​និ​ភ័យ​ទាប​ ​ផល​ចំណេញ​ដែល​រំពឹង​ទទួល​បាន​ក៏មាន​អត្រា​ទាប​ទៅតាម​នោះ​ដែរ​។​ ​ទោះ​យ៉ាងណា​ ​អ្នក​គួរ​ស្វែងយល់​សីុ​ជម្រៅ​បន្ថែម​អំពី​ហា​និ​ភ័យ​ទាំងនោះ​ ​មុននឹង​សម្រេច​ចិត្ត​ចាប់​ផ្តេី​ម​វិនិយោគ​។​


៥.​ ផលចំណេញ​នៃ​ការ​វិនិយោគ

ផលចំណេញនៃការវិនិយោគ

​ធម្មតា​ ​ផល​ចំណេញ​នេះ​ហើយ​គឺ​ជាគោល​ដៅ​ចំបង​នៃ​ការ​វិនិយោគ​ដែល​យើង​រំពឹង​។​ ​អត្រា​នៃ​ផល​ចំណេញ​ ​រយៈពេល​ដែល​អាច​ទទួល​បានផល​ចំណេញ​ ​និង​លក្ខខណ្ឌ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ផល​ចំណេញ​ ​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អ្នក​ត្រូវ​យល់​ដឹង​។​

​សរុប​មកវិញ​ ​ការ​វិនិយោគ​មិនកំណត់​វ័យ​ឡើយ​ ​តែ​បើ​ឈានជើង​ចូលក្នុង​ការ​វិនិយោគ​បាន​កាន់តែ​លឿន​ ​កាន់តែ​ល្អ​។​ ​តែ​ទន្ទឹម​នឹង​នេះ​ ​អ្នក​ត្រូវ​ស្វែងយល់​អោយ​ច្បាស់លាស់​ជាមុន​សិន​ដើម្បី​ចៀសវាង​ប្រឈម​នឹង​ហា​និ​ភ័យ​ខ្ពស់​ ​ហើយ​វា​ត្រូវការ​បទពិសោធន៍​ ​និង​ការយល់​ដឹង​ដូច​បាន​រៀបរាប់​ខាង​លេី ​ដើម្បី​ជួយ​ជ​ម្រុ​ញ​ឱ្យ​ការ​វិនិយោគ​បាន​ជោគជ័យ​។​ ​ក្នុង​នោះ​ដែរ​ ​កត្តា​សេដ្ឋកិច្ច​ ​នយោបាយ​ ​និង​ស្ថានភាព​សង្គម​ក៏​ជា​ចំណុច​ដែល​វិនិ​យោគិន​គួរ​ស្វែងយល់​អោយ​ច្បាស់លាស់​បន្ថែម​ដែរ​ ​តែ​កាក់​សេន​សូម​ចែករំលែក​ត្រឹម​ប៉ុន​នេះ​សិន​ ​ពួកយើង​នឹង​ព្យាយាម​បកស្រាយ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​នៅ​អត្ថបទ​ក្រោយ​បន្ត​ទៀត​។

ចុចទីនេះស្វែងយល់បន្ថែម: ចាយ​លុយ​ឱ្យ​សប្បាយ​ឥឡូវ​ ឬ វិនិយោគ​ទុក​ប្រមូល​ផល​ពេលក្រោយ​

ពាក្យទាក់ទង: ចាប់ផ្តេីមវិនិយោគអាយុ

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
VISA និង MasterCard

VISA និង MasterCard

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Nou Virak
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Nou Virak
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Nou Virak
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Nou Virak
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Nou Virak
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។