Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

៧ ខែមុន
1 នាទីក្នុងការអាន
47
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង
FacebookTwitterLinkedinTelegramQR Code

​ធ្លាប់តែ​លឺ​គេ​និយាយ​ពី​ការ​វិនិយោគ​ភាគ​ហ៊ុន​ ​តែ​មាន​ដឹង​អត់​ថា​ភាគ​ហ៊ុន​មិនមែន​មានតែ​មួយ​ប្រភេទ​នោះ​ទេ​។​ ​ភាគ​ហ៊ុន​មាន​ច្រើន​ប្រភេទ​ ​និង​លក្ខណៈ​ពិសេស​ខុសៗគ្នា​។​ ​អ៊ីចឹង​ ​យើង​មក​ស្គាល់​ពី​ភាគ​ហ៊ុន​៤​ប្រភេទ​ដែល​ពេញ​និយម​ ​នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​សកលលោក​។​


ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

១ ​ភាគ​ហ៊ុន​ ​Blue​ ​Chip​

Blue​ ​Chip​ ​ជា​ប្រភេទ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ធំ​ៗ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ​ក្នុងរយៈ​ច្រើន​ឆ្នាំ​។​ ​ចំពោះ​អត្ថប្រយោជន៍​វិញ​ ​យើង​នឹង​ទទួល​បាន​ស្ថិរភាព​នៃ​ការចែក​ភាគ​លាភ​ ​និង​មានឱកាស​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ភាគ​លាភ​នៅ​ពេល​ក្រុមហ៊ុន​មាន​ប្រាក់ចំណេញ​ ​ដូចជា​ក្រុមហ៊ុន​Master​Card​, ​Visa​card​, ​Co​ca​Co​l​a​ ​និង​ Bo​e​in​g​ ​ជាដើម​។​ ​ជាទូទៅ​ ​Blue​ ​Chip​ ​ស័ក្តិសម​ជាមួយ​អ្នក​វិនិយោគ​ដែល​ចង់បាន​ក​ម្រិ​ត​ហា​និ​ភ័យ​ទាប​ ​និង​ចង់បាន​ភាគ​លាភ​ទៀត​ទាត់​ជាជាង​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​ដើម្បី​បាន​ចំណេញ​ពី​ការផ្លាស់ប្តូរ​នៃ​ថ្លៃ​ក្នុង​ទី​ផ្សារ​។​

២ ​ភាគ​ហ៊ុន​ ​Growth​

​ក្រុមហ៊ុន​បោះផ្សាយ​ភាគ​ហ៊ុន​ ​Growth​ ​ជា​ក្រុមហ៊ុន​ដែល​សង្ឃឹម​ថា​ខ្លួន​មាន​ប្រាក់ចំណេញ​កើន​ឡើង​ខ្ពស់​ជាង​ក​ម្រិ​ត​ជាមធ្យម​របស់​ក្រុមហ៊ុន​ផ្សេងទៀត​ក្នុង​ទី​ផ្សារ​។​ ​ភាគ​ហ៊ុន​ ​Growth​ ​មាន​ក​ម្រិ​ត​ហា​និ​ភ័យ​ខ្ពស់​ ​ព្រោះ​មិន​ប្រាកដ​ថា​ ​ក្រុមហ៊ុន​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ ​និង​ចែក​ភាគ​លាភ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ ​។​ ​ផ្ទុយ​មកវិញ​យើង​នឹង​ទួល​បាន​ប្រាក់ចំណេញ​ពី​ការ​ទិញ​លក់​ក្នុង​ទី​ផ្សារ​ទៅវិញ​ទេ​។​ ​ដូចនេះ​វា​ស័ក្តិសម​ជាមួយ​អ្នក​ហ៊ាន​ប្រថុយ​នឹង​ហា​និ​ភ័យ​ខ្ពស់​ ​ព្រោះ​ត្រូវ​ទិញ​លក់​ភ្លាម​ៗ​ក្នុង​ទី​ផ្សារ​ពេល​ថ្លៃ​ប្រែប្រួល​ ​ជាង​រង់ចាំ​យក​ភាគ​លាភ​។​ ​ក្រុមហ៊ុន​ដែល​បោះផ្សាយ​ភាគ​ហ៊ុន​ប្រភេទ​នេះ​មាន​ ​Me​t​a​ (​Face​book​), ​Amazon​ ​និង​ ​Net​f​l​i​x ​ជាដើម​។​

៣ ​ភាគ​ហ៊ុន​ចំណូល​ (​Income​)

ខុសប្លែក​គ្នា​ពី​ភាគ​ហ៊ុន​ ​Growth​ ​ភាគ​ហ៊ុន​ចំណូល​ ​និង​ផ្ដល់​ចំណូល​ជា​ភាគ​លាភ​ដល់​អ្នក​វិនិយោគ​ ​នៅ​ពេល​ក្រុមហ៊ុន​ប្រកាស​ប្រាក់ចំណេញ​ជាជាង​ការ​ទិញ​លក់​ភាគ​ហ៊ុន​ក្នុង​ទី​ផ្សារ​ ​ព្រោះ​តម្លៃ​របស់​ភាគ​ហ៊ុន​ចំណូល​មិនសូវ​ប្រែប្រួល​ខ្លាំង​ដូច​ភាគ​ហ៊ុន​ ​Growth​ ​។​ ​ភាគ​ហ៊ុន​មួយ​ប្រភេទ​នេះ​មាន​ក​ម្រិ​ត​ហា​និ​ភ័យ​ទាប​ ​ហើយក៏​ស័ក្តិសម​ជាមួយនឹង​អ្នក​វិនិយោគ​ដែល​ចង់បាន​ចំណូល​ឋេ​រ​ក្នុងរយៈពេល​យូរអង្វែង​។​ ​ក្រុមហ៊ុន​ដែល​ចាត់ទុកថា​បាន​បោះផ្សាយ​ភាគ​ហ៊ុន​ប្រភេទ​នេះ​មាន​ដូចជា​ ​W​a​l​mart​ ​Inc​. ​និង​ ​Micro​soft​ ​ជាដើម​។​

៤ ​ភាគ​ហ៊ុន​ ​Penny​

​ភាគ​ហ៊ុន​ ​Penny​ ​សំដៅ​ដល់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​តូច​ ​មាន​សកម្មភាព​អាជីវកម្ម​តិច​ ​ដែល​ត្រូវការ​សាច់ប្រាក់​បន្ថែម​។​ ​វា​មាន​តម្លៃ​ទាប​ (​ជា​ធម្មតា​ទាប​ជាង​៥​ដុល្លារ​)​។​ ​ភាគ​ហ៊ុន​នេះ​នឹង​ផ្តល់​ប្រាក់ចំណេញ​ខ្ពស់​ក្នុងរយៈពេល​ខ្លី​ ​ហើយ​ពេលខ្លះ​វា​ ​ក៏បាន​ក្លាយ​ជា​ភាគ​ហ៊ុន​ ​Blue​ ​Chip​ ​ទៀត​ផង​ ​ដូចជា​ ​Amazon​ ​ជាដើម​។​ ​តែ​អ្នក​វិនិយោគ​អាច​លំបាក​ក្នុង​កា​រលក់​វា​ត្រលប់​ទៅវិញ​ ​ដោយសារតែ​ព័ត៌មាន​ទាក់ទង​នឹង​ក្រុមហ៊ុន​បោះផ្សាយ​មិនសូវ​សម្បូរ​លើ​ទី​ផ្សារ​​​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ស​ម្រ​ច​ចិត្ត​របស់​អ្នក​វិនិយោគ​។​ ​វា​មិន​បែងចែក​ភាគ​លាភ​នោះ​ទេ​ ​ដូចនេះ​វា​ស័ក្តិសម​នឹង​អ្នក​ហ៊ាន​ទទួលយក​ហា​និ​ភ័យ​ខ្ពស់​ ​ហ៊ាន​សម្រេច​ចិត្ត​ភ្លាម​ៗ​ថា​ពេលណា​ត្រូវ​ទិញ​ ​ឬ​លក់​។​ ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​បាន​បោះផ្សាយ​ភាគ​ហ៊ុន​ប្រភេទ​នេះ​មាន​ដូចជា​ ​Journey​ ​Energy​ ​Inc​, ​Zion​ ​Oil​ & ​Gas​ ​Inc​ ​និង​ Cr​e​s​co​ ​Lab​ ​Inc​។​

​ចំណាំ​៖​ ​ភាគ​ហ៊ុន​នីមួយៗ​មាន​លក្ខណៈ​សម្បត្តិ​ខុសគ្នា​ ​អ្នក​ទាំងអស់គ្នា​គួរ​ឈ្វេងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ ​ឥរិយាបថ​វិនិយោគ​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​ ​មុននឹង​សម្រេច​ចិត្ត​ទិញ​ភាគ​ហ៊ុន​ប្រភេទ​ណាមួយ​ ​ដើម្បី​ជៀសវាង​ការ​សោកស្តាយ​នៅ​ពេលក្រោយ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ភាគហ៊ុន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៧ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

អត្ថបទបន្ទាប់
ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist