Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
3k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?
FacebookTwitterLinkedinTelegramQR Code

អ្វីទៅជា​ការ​សិក្សា​ពី​ទីផ្សារ?

​ការសិក្សា​ពី​ទី​ផ្សារ​ ​ឬ​ ​market research​ ​មាន​ភាព​ទូលំទូលាយ​ ​តែ​វា​ច្រើន​ទាក់ទង​ទៅ​នឹង​ការសិក្សា​ពី​បរិយាកាស​ទី​ផ្សារ​មួយ​ ​ការសិក្សា​ស្វែងយល់​ពី​អតិថិជន​គោលដៅ​នៃ​អាជីវកម្ម​របស់​អ្នក​ ​ក៏ដូចជា​ស្វែងយល់​ពី​ដៃគូ​ប្រកួតប្រជែង​នៅ​ក្នុង​ទី​ផ្សារ​នោះ​។​ ​ទន្ទឹម​នឹង​នេះ​ ​ការសិក្សា​ពី​ទី​ផ្សារ​ស៊ី​ជម្រៅ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដកស្រង់​ទិន្នន័យ​និង​ព័ត៌មាន​មួយ​ចំនួន​ ​ដែល​អាច​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ផង​ដែរ​។​

ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម
សារៈសំខាន់​នៃ​ការ​សិក្សា​ទីផ្សារ

​ទោះបីជា​វា​ទាមទារ​ឱ្យ​មានការ​សិក្សាស្រាវជ្រាវ​ ​ឬ​ស្ទាបស្ទង់​មតិ​ជាក់ស្ដែង​ក៏ដោយ​ ​ការសិក្សា​ពី​ទី​ផ្សារ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​អាជីវកម្ម​ ​ជាពិសេស​អាជីវកម្ម​ថ្មីថ្មោង​ដែល​ត្រៀម​នឹង​ចូល​ប្រឡូក​ក្នុង​ទី​ផ្សារ​មួយ​។​ ​អត្ថប្រយោជន៍​ទាំងនោះ​មាន​ដូចជា​៖​

១. យល់ពី​អតិថិជន​គោលដៅ​ (Understand target customer)

យល់ពីអតិថិជនគោលដៅ (Understand target customer)

​ការសិក្សា​ពី​ទី​ផ្សារ​នឹង​ជួយ​ឱ្យ​អ្នក​យល់​ពី​តម្រូវ​ការ​ ​ចំណង់ចំណូលចិត្ត​ ​ក៏ដូចជា​ឥរិយាបថ​របស់​អតិថិជន​ ​ដើម្បី​ផ្ដល់​នូវ​ទំនិញ​ឬ​សេវាកម្ម​ឱ្យ​សមស្រប​ទៅតាម​តម្រូវ​ការ​ពួកគេ​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​ ​អ្នក​នឹង​ដឹង​ថា​ផលិតផល​ប្រភេទ​ណា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ឬ​ត្រូវ​ពង្រឹង​គុណភាព​ផលិតផល​របស់​អ្នក​របៀបណា​។​


២. យល់​ពី​បរិយាកាស​ទី​ផ្សារ ​(Understand market environment)

យល់ពីបរិយាកាសទីផ្សារ (Understand market environment)

​ការ​ស្វែងយល់​ពី​បរិយាកាស​ទី​ផ្សារ​សំដៅ​ដល់​ការសិក្សា​ពី​កត្តា​ផ្សេងៗ​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ក៏ដូចជា​យុទ្ធ​សា​ស្រ្ត​ផ្សព្វផ្សាយ​ទី​ផ្សារ​របស់​អ្នក​ ​ប្រសិនបើ​បរិយាកាស​មានការ​ប្រែប្រួល​។​ ​ម្យ៉ាងទៀត​ ​វាក៏​ជួយ​ឱ្យ​អ្នក​ងាយ​រក​បានឱកាស​ណាមួយ​ក្នុង​ទី​ផ្សារ​ ​ឬ​ចំណុច​ខ្វះ​ចន្លោះ​ដែល​អាច​​​យកមក​កែ​លម្អ​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​អ្នក​។​


៣. បង្កើត​យុទ្ធសាស្រ្ត​ទីផ្សារ (Develop marketing strategy)

បង្កើតយុទ្ធសាស្រ្តទីផ្សារ (Develop marketing strategy)

រួម​ជាមួយនឹង​ចំណុច​ទាំងពីរ​ខាងលើ​ ​ការសិក្សា​ពី​ទី​ផ្សារ​នឹង​ជួយ​ឱ្យ​អ្នកបង្កើត​យុទ្ធសាស្ត្រ​ទី​ផ្សារ​ ​ដែល​មាន​ប្រសិទ្ធ​ភាព​ ​និង​ស្របតាម​ឥរិយាបថ​របស់​អតិថិជន​គោលដៅ​។​ ​យុទ្ធ​សា​ស្រ្ត​ទី​ផ្សារ​មាន​ពាក់ព័ន្ធ​នឹង​យុទ្ធ​សា​ស្រ្ត​ផ្សព្វផ្សាយ​ ​ទីតាំង​ភូមិ​សា​ស្រ្ត​ដែល​គួរ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ​និង​វិធី​ប្រាស្រ័យ​ទាក់ទង​ទៅកាន់​អតិថិជន​ជាដើម​ ​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​អាជីវកម្ម​អ្នក​។


៤. សម្រួលដល់​ការ​សម្រេច​ចិត្ត​សំខាន់ៗ

សម្រួលដល់ការសម្រេចចិត្តសំខាន់ៗ

​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​សំដៅ​ដល់​ការ​សម្រេច​ចិត្ត​ដែល​នឹង​ជួយ​ដល់​ការលូតលាស់​នៃ​អាជីវកម្ម​ ​រួម​មានការ​សម្រេច​ចិត្ត​ដាក់​លក់​ផលិតផល​ថ្មី​ ​ការពង្រីក​អាជីវកម្ម​ ​ឬ​ការ​វាយលុក​ចូលក្នុង​ទី​ផ្សារ​ថ្មី​ជាដើម​។​ ​ព័ត៌មាន​និង​ទិន្នន័យ​សំខាន់​ៗ​ដែល​ទទួល​បាន​ពី​ការសិក្សា​ទី​ផ្សារ​អាច​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​ទាំងនោះ​ ​ហើយ​វា​អាច​ពាក់ព័ន្ធ​នឹង​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​ ​ដោយ​អ្នក​អាច​ដឹង​ថា​កត្តា​ណា​គួរ​ចៀសវាង​ ​ឬ​យុទ្ធ​សា​ស្រ្ត​ណា​គួរ​អនុវត្ត​ ​ដើម្បី​ចៀសវាង​កំហាត​បង់​ខ្ពស់​។​

​ដោយ​ទី​ផ្សារ​តែង​មាន​ប​ម្លាស់​ប្ដូរ​ទៅ​តាមពេលវេលា​ ​ហេតុនេះ​ការសិក្សា​ពី​ទី​ផ្សារ​ពិតជា​សំខាន់​ ​ហើយ​អាជីវកម្ម​គួរតែ​បន្ត​សិក្សា​ពី​វា​ជាបន្តបន្ទាប់​ ​ដើម្បី​រិះរក​វិធី​កែ​លម្អ​អាជីវកម្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​និង​សមស្រប​ទៅតាម​ការផ្លាស់ប្ដូរ​នៃ​បរិយាកាស​ទី​ផ្សារ​ ​ឬ​ ​តម្រូវ​ការ​និង​ចំណង់ចំណូលចិត្ត​របស់​អតិថិជន​របស់​អាជីវកម្ម​អ្នក​៕

ពាក្យទាក់ទង: ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
រៀនផង ធ្វើការផងគួរធ្វើម៉េចបានសល់លុយចាយចុងខែ?

រៀនផង ធ្វើ​ការ​ផង​គួរ​ធ្វើ​ម៉េចបាន​សល់លុយ​ចាយ​ចុងខែ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist