Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

Mutual Funds និង ​​E​T​F​s

១ year
1 នាទីក្នុងការអាន
65
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Mutual Funds និង ​​E​T​F​s
FacebookTwitterLinkedinTelegramQR Code

​“​កុំ​ទុក​ស៊ុត​ទាំងអស់​នៅ​ក្នុង​កន្ត្រក​តែមួយ​”
​ជា​ឃ្លា​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ការ​វិនិយោគ​ដែល​មានន័យ​ថា​ ‘​កុំ​បណ្ដាក់ទុន​តែ​ទៅលើ​ការ​វិនិយោគ​មួយ​ប្រភេទ​ ​ចៀសវាង​ការ​ខាតបង់​ទាំងស្រុង​’​។​ ​ប៉ុន្តែ​ប្រសិនបើ​មាន​ធនធាន​មិន​គ្រប់គ្រាន់​ ​តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​វិនិយោគ​បាន​ច្រើនមុខ​?
​ថ្ងៃនេះ​កាក់​សេន​ ​នឹង​ណែ​នាំឲ្យ​ស្គាល់​ពី​ជម្រើស​វិនិយោគ​ ​២​ ​ដើម្បី​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​លើ​ការ​វិនិយោគ​របស់​អ្នក​បាន​គឺ​ ​Mutual Funds​ ​និង​ ​Exchange​ ​Trade​d​ ​Fund​s (​E​T​F​s)​។​

​តើ​ការ​វិនិយោគ​២​ប្រភេទ​នេះ​អាច​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​ដោយ​របៀបណា​?

Mutual Funds និង ​​E​T​F​s

បើ​ចំពោះ​ការ​វិនិយោគ​ភាគ​ហ៊ុន​ទូទៅ​ចាំបាច់​ត្រូវ​ទិញ​លក់​នៅ​តាម​ទី​ផ្សារ​មូលបត្រ​ដែល​មាន​ម៉ោង​បើក​ ​និង​បិទ​កំណត់​ត្រឹមត្រូវ​ ​ហើយ​ត្រូវធ្វើ​ឡើង​តាម​ឈ្មួញកណ្តាល​ដែល​ទទួលស្គាល់​ដោយ​ផ្សារ​មូលបត្រ​។​ ​តែ​ការ​ជួញ​ដូរ​នេះ​ជា​លក្ខណៈ​ឯកជន​ផ្ទាល់ខ្លួន​ ​ផ្ទុយពី​ ​Mutual Funds​ ​ឬ​ ​E​T​F​s ​ដែល​មាន​ការចូលរួម​ពី​មនុស្សជា​ក្រុម​រួមគ្នា​វិនិយោគ​តាមរយៈ​ក្រុមហ៊ុន​។​

Mutual Funds​ ​

គឺជា​ប្រភេទ​វិនិយោគ​មួយ​ដែល​ក្រុមហ៊ុន​មួយ​ទទួល​ជួយ​វិនិយោគ​ជំនួស​ ​ដោយ​ប្រើប្រាស់​ប្រាក់​ប្រមូលផ្ដុំ​ចូលគ្នា​ពី​វិនិ​យោគិន​ច្រើន​រូប​ ​ហើយ​វិនិយោគ​ទៅលើ​ផ្នែក​ផ្សេងៗ​ ​ឬ​ វិ​ស​័​យ​ជាច្រើន​ (​D​i​versification​) ​ដូចជា​សុខាភិបាល​ ​បច្ចេកវិទ្យា​ ​ភាគ​ហ៊ុន​ ​ជាដើម​។​ ​មូលនិធិ​នេះ​អាច​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ ​ឬ​ឯកជន​ផ្ទាល់ខ្លួន​ ​ដោយ​ចាំបាច់​ត្រូវ​មាន​យ៉ាងតិច​មនុស្សម្នាក់​ដែល​ចេះ​ជំនាញ​ហិរញ្ញវត្ថុ​ ​ដើម្បី​គ្រប់គ្រង​ការ​វិនិយោគ​ ​និង​ប្រាក់ចំណេញ​។​ ​អ្នក​ដែល​គ្រប់គ្រង​Mutual Funds​ ​ជា​អ្នកស្រាវជ្រាវ​ ​គ្រប់គ្រង​ ​និង​ផ្តល់​យោបល់​ចំពោះ​ការ​វិនិយោគ​ ​ហេតុនេះ​ហើយ​ វិនិ​យោគិន​ម្នាក់ៗ​តែង​តម្រូវ​ឱ្យ​បង់ក​ម្រៃ​សម្រាប់​ថ្លៃ​សេវា​អ្នក​មើលការខុសត្រូវ​ការ​វិនិយោគ​នេះ​ ​ហើយ​រាល់​ការ​ចំណេញ​ឬ​ខាត​នៃ​ការ​ជួយ​ដូរ​ វិនិ​យោគិន​ជា​អ្នកទទួលខុសត្រូវ​។​ ​

ចំណុច​ពិសេស​របស់​ ​Mutual Funds​ ​គឺ​ ​អ្នកចូលរួម​អាច​លក់​ភាគ​ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​ ​ទទួល​វិនិយោគ​ជំនួស​វិញ​បាន​គ្រប់ពេល​ ​ហើយ​ក្រុមហ៊ុន​នោះ​ត្រូវតែ​ប្រគល់​ប្រាក់​មក​ឲ្យ​អ្នក​វិញ​ក្នុងរយៈពេល​ ​៧​ថ្ងៃ​។​


Exchange​ ​Trade​d​ ​Fund​s ​ឬ​ ​E​T​F​s ​

Exchange​ ​Trade​d​ ​Fund​s ​ឬ​ ​E​T​F​s ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ ​Mutual Funds​ ​ដែរ​។​ ​វា​ជា​ការ​ចូល​ប្រាក់​គ្នា​ពី​វិនិ​យោគិន​ជាច្រើន​នាក់​ ​ដើម្បី​យកទៅ​វិនិយោគ​ទៅលើ​ផ្នែក​ផ្សេងៗ​។​ ​ការ​វិនិយោគ​លើ​ ​E​T​F​s ​អាច​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ ​ឬ​ឯកជន​ដូច​ ​Mutual Funds​ ​ដែរ​ ​ប៉ុន្តែ​ការ​ទិញ​ភាគ​ហ៊ុន​ ​ឬ​ឧបករណ៍​វិនិយោគ​ផ្សេងៗ​ ​ត្រូវ​ទិញ​តាមរយៈ​ទី​ផ្សារ​មូលបត្រ​ ​ហើយ​ ​តម្លៃ​ភាគ​ហ៊ុន​ដាក់​លក់​ត្រូវ​បាន​កំណត់​ទៅតាម​តម្លៃ​ទី​ផ្សារ​។​ ​ក្រៅពី​នេះ​ ​E​T​F​s ​មានច្បាប់​ក្នុង​ការ​ទិញ​-​លក់​ដូច​ការ​ជួញ​ដូរ​ភាគ​ហ៊ុន​នៅ​លើ​ផ្សារ​មូលបត្រ​ជា​ធម្មតា​ ​មិន​មានការ​លក់​ ​ឬ​ទិញ​ពី​បុគ្គល​ផ្ទាល់​នោះ​ទេ​។​

​ការ​វិនិយោគ​បែប​នេះ​កាត់បន្ថយ​ហា​និ​ភ័យ​បាន​ខ្លះ​ដោយសារ​ភាព​ចម្រុះ​នៃ​មូលបត្រ​ក្នុង​ផល​ប​ត្រ​ (​D​i​versification​ o​f​ ​Securities​ ​in​ ​a​ ​Port​folio​) ​នឹង​សម្រួល​ដល់​អ្នក​ដែល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ ​ឬ​មិនសូវ​យល់ច្បាស់​អំពី​វិធីសាស្ត្រ​ ​ក្នុង​ការ​វិនិយោគ​ ​ព្រមទាំង​សម្រួល​ដល់​ការ​ចំណាយ​ប្រាក់​ច្រើន​ ​ប្រសិនបើ​វិនិយោគ​ដោយខ្លួនឯង​ផ្ទាល់​។​
​បច្ចុប្បន្ន​ ​ការ​វិនិយោគ​ប្រភេទ​នេះ​អាច​​​រក​បានតែ​នៅ​ទី​ផ្សារ​ប្រទេស​មួយ​ចំនួន​ដូចជា​អា​មេ​រិ​ច​ ​ឥណ្ឌា​ -​ល​- ​ប៉ុណ្ណោះ​។​ ​

នៅ​ប្រទេសខ្មែរ​សព្វថ្ងៃ​ ​គេ​មិនទាន់​ឃើញ​មានការ​វិនិយោគ​ប្រភេទ​នេះ​នៅឡើយ​ទេ​។​ ​ប្រសិនបើ​នា​ពេល​ខាងមុខ​មានការ​វិនិយោគ​ប្រភេទ​នេះ​ ​អ្នក​គួរតែ​ពិចារណា​ឲ្យបាន​ល្អិតល្អន់​មុន​ពេល​សម្រេច​ចិត្ត​ដាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ​ឬ​ក្រុម​ណាមួយ​ ​ជាពិសេស​គួរតែ​ស្វែងយល់​បន្ថែម​អំពី​ការ​វិនិយោគ​ ​ការ​គណនា​ផល​ចំណេញ​ ​និង​ហា​និ​ភ័យ​មុន​ពេល​ប្រឡូក​ក្នុង​វិ​ស័​យ​នេះ​៕​


​ប្រភព​ស្រាវជ្រាវ​៖​

  • E​T​F​ ​v​s. ​Mutual​ ​Fund​: ​Similar​i​tie​s ​and​ ​Difference​s | ​T​h​e​ ​Motley​ ​Fool​
  • Exchange​ ​Trade​d​ ​Fund​ (​E​T​F​) ​Definition​ ​and​ ​Over​view​ | ​Invest​o​p​e​d​i​a​
  • Mutual Funds​ ​and​ ​E​T​F​s | ​A​ ​Guide​ ​for​ ​Investor​s | U.S. ​Securities​ ​and​ ​Exchange​ ​Commission​ | ​Investor​.​go​v​
  • Mutual Funds​ ​v​s. ​E​T​F​s: ​What​’s ​t​h​e​ ​Difference​? | ​Invest​o​p​e​d​i​a​
  • Mutual Funds​ | U.S. ​Securities​ ​and​ ​Exchange​ ​Commission​ | ​Investor​.​go​v​

© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​E​T​F​s ​Exchange​ ​Trade​d​ ​Fund​s
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ហេតុ​​​អ្វីរូបគំនូរសិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​កប់​ពពក?

ហេតុ​​​អ្វីរូបគំនូរសិល្បៈ​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​កប់​ពពក?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist