Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ផល​ចំណេញ​ពីការ​វិនិយោគ​ (Return On Investment )

២ ឆ្នាំមុន
1 នាទីក្នុងការអាន
397
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ផល​ចំណេញ​ពីការ​វិនិយោគ​ (Return On Investment )
FacebookTwitterLinkedinTelegramQR Code

​ផល​ចំណេញ​ពី​ការ​វិនិយោគ​ (R​e​turn On​ ​Investment​ ) ​គឺជា​ផល​ដែល​បាន​មកពី​ការ​បណ្តាក់​ ​ទុន​ក្នុង​ការ​វិនិយោគ​។​ ​ផល​ចំណេញ​ ​នៃ​ការ​វិនិយោគ​អាច​និយាយ​បាន​ថា​ជា​ការ​វាស់វែង​រវាង​ផល​ដែល​ ​បាន​មកពី​ការ​វិនិយោគ​ ​និង​ ​អ្វី​ដែល​អ្នក​បាន​វិនិយោគ​។​
​ជាទូទៅ​ ​គេ​តែងតែ​ចង់ឲ្យ​បានផល​ចំណេញ​នៃ​ការ​វិនិយោគ​ ​ឬ​ការ​ប្រកប​ ​អាជីវកម្ម​មាន​ចំនួន​ ​ខ្ពស់​ជាង​ការដែល​ចំណាយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ ​ដូចនេះ​ហើយ​ទើប​គេ​ចាំបាច់​ត្រូវ​ស្វែងយល់​បន្ថែម​ ​ពី​ផល​ចំណេញ​នៃ​ការ​វិនិយោគ​នេះ​ ​ព្រោះថា​វា​អាច​ប្រើ​បាន​ទៅលើ​អ្វី​ជាច្រើន​ ​មិនមែន​បានតែ​ក្នុង​ការ​ ​វិនិយោគ​មួយ​មុខ​តែប៉ុណ្ណោះ​ទេ​។​

‣ ​រូបមន្ត​សម្រាប់​គណនា​ ​៖

‣ ​រូបមន្ត​សម្រាប់​គណនា​ ​៖​

​ផល​ចំណេញ​ពី​ការ​វិនិយោគ​ (%) = [​ចំណូល​ត្រឡប់​ (​Return​)/ ​ចំណាយ​ក្នុង​ការ​វិនិយោគ​ (​Cost​)] x 100
​ឧទាហរណ​៏​ថា​ ​អ្នកមាន​អាជីវកម្ម​មួយ​ដែ​លលក់​ផលិតផល​ទើប​នាំចូល​ថ្មី​ ​អ្នក​ត្រូវការ​ផ្សព្វផ្សាយ​ ​ដើម្បីឲ្យ​ភ្ញៀវ​បាន​ស្គាល់​ច្រើន​។​ ​អ្នក​បាន​ផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​ភ្នាក់ងារ​ផ្សព្វផ្សាយ​ណាមួយ​ក្នុង​តម្លៃ​ $1,000 ​ហើយ​ ​ចំណូល​ត្រឡប់​ពី​កា​រលក់​ផលិតផល​របស់​អ្នកមាន​ចំនួន​ $3,000​។​ ​តាម​ការ​គណនា​ផល​ចំណេញ​ពី​ការ​ ​វិនិយោគ​គឺ​ $2000 ($3000 – $1000) ​ចែក​នឹង​ $1000 ​ដែល​ទទួល​បាន​លទ្ធផល​ $2​។​ ​យោង​តាម​ ​លទ្ធផល​នេះ​ ​មានន័យ​ ​ថា​រាល់​ចំណាយ​ចំនួន​ $1 ​អ្នក​នឹង​ទទួល​ចំណូល​បាន​មកវិញ​ចំនួន​ $2 ​ឬ​ ​ស្មើនឹង​ ​២​០​០​% ​ដូចនេះ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​គឺជា​ការ​ចំណេញ​ ​ហើយ​អ្នក​គួរតែ​បន្ត​ការ​ផ្សព្វផ្សាយ​។​

​ការ​គណនា​ផល​ចំណេញ​ពី​ការ​វិនិយោគ​នេះ​ជួយ​ឲ្យ​អ្នក​សម្រេច​ចិត្តបាន​ថា​ ​តើ​សកម្មភាព​របស់​ ​អ្នក​កំពុងតែ​ផ្តល់​ផល​ចំណេញ​ ​ឬ​ខាត​ ​ហើយ​អ្នក​គួរតែ​បន្ត​ធ្វើ​វា​ទៀត​ដែរ​ ​ឬទេ​។​ ​ក្រៅពី​ការ​គណនា​នូវ​ ​ប្រាក់​ ​អ្នក​ក៏​អាច​គណនា​ពេលវេលា​ដែល​អ្នក​សម្រេច​ចិត្ត​ចំណាយ​ទៅលើ​សកម្មភាព​ណាមួយ​បាន​ផង​ ​ដែរ​ ​ដែល​ការ​គណនា​នេះ​នឹង​ធ្វើឲ្យ​អ្នក​យល់​ ​និង​គិត​ពី​សកម្មភាព​ណា​ដែល​ផ្តល់​ផល​ចំណេញ​ខ្លះ​ ​ឬ​ មួួ​យ​ការ​ប្រៀបធៀប​រវាង​ប្រាក់ចំណូល​ ​និង​ការងារ​របស់​អ្នក​ថា​តើ​វា​សក្តិ​សម​ដែរ​ ​ឬទេ​។​


‣ ​ដែន​កំណត់​នៃ​ផល​ចំណេញ​នៃ​ការ​វិនិយោគ​ (​Limitation​ o​f​ ​t​h​e​ RO​I​)

‣ ​ដែន​កំណត់​នៃ​ផល​ចំណេញ​នៃ​ការ​វិនិយោគ​ (​Limitation​ o​f​ ​t​h​e​ RO​I​)

1. ​ពេលវេលា​ ​៖​

​រូបមន្ត​ដែល​យកមក​ប្រើប្រាស់​ក្នុង​ការ​គណនា​ផល​ចំណេញ​នៃ​ការ​វិនិយោគ​នេះ​ ​មិនបាន​យក​កត្តា​ពេលវេលា​មក​គិត​នោះ​ទេ​ ​ដូចនេះ​វា​អាច​មាន​ភាព​លម្អៀង​ ​ឬ​លទ្ធផល​មាន​ ​លក្ខណៈ​បំប៉ោង​ជាង​ការពិត​ជាក់ស្តែង​។​

2. ​ការ​ប្រៀបធៀប​៖​ ​

គេ​មិន​អាច​ប្រៀបធៀប​ផល​ចំណេញ​នៃ​ការ​វិនិយោគ​ដោយ​សុ​ក្រឹត្យ​បានទេ​ ​លុះត្រាតែ​បុគ្គល​ ​ឬ​ក្រុមហ៊ុន​ទាំងពីរ​ប្រើប្រាស់​រូបមន្ត​ ​និង​មាន​ស្ថានភាព​ដែល​មាន​លក្ខណៈ​ ​ប្រហាក់ប្រហែល​គ្នា​។​
​សរុប​មកវិញ​ ​ការ​គណនា​ផល​ចំណេញ​នៃ​ការ​វិនិយោគ​នេះ​ ​អាច​ប្រើ​បាន​ទៅលើ​ទាំង​ការ​រកស៊ី​ ​និង​ការ​វិនិយោគ​នៃ​ពេលវេលា​ដែល​អ្នក​បាន​ប្រើប្រាស់​។​ ​អ្នក​អាច​​​យក​លទ្ធផល​នៃ​ការ​គណនា​របស់​អ្នក​ ​ទៅ​សម្រេច​ចិត្ត​លើ​សកម្មភាព​ផ្សេងៗ​ ​ថា​តើ​អ្នក​គួរតែ​បន្ត​ ​ឬ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ ​ព្រម​ ​ទាំង​អាច​ធ្វើឲ្យ​អ្នកដឹង​ថា​ចំណាយ​ណា​ធ្វើឲ្យ​អ្នក​ចំណេញ​ ​និង​ចំណាយ​ណា​ដែល​ធ្វើឲ្យ​អ្នក​ខាត​ ​ចៀសវាង​កុំឲ្យ​អ្នក​ចំណាយ​ទាំង​ខាត​ដោយ​មិនដឹងខ្លួន​៕​

​Copyright Notice​
© 2021 – 2022 K​A​K​CENT​
​មាតិកា​នេះ​ត្រូវ​បាន​រក្សាសិទ្ធិ​ដោយ​កាក់​សេន​។​
​សូម​ទាក់ទង​មក​ពួកយើង​ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ ​ប្រសិនបើ​អ្នកមាន​បំណង​ចង់​យក​មាតិកា​របស់យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ហេតុអ្វី​ត្រូវ​បញ្ឈប់​ការលួច​ចម្លង​ស្នា​ដៃ​អ្នកដទៃ?

ហេតុអ្វី​ត្រូវ​បញ្ឈប់​ការលួច​ចម្លង​ស្នា​ដៃ​អ្នកដទៃ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist