Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គួរបើក​ហាង​កាហ្វេ​ទៀតអត់?

៨ ខែមុន
1 នាទីក្នុងការអាន
20
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរបើក​ហាង​កាហ្វេ​ទៀតអត់?
FacebookTwitterLinkedinTelegramQR Code

​ហាង​កាហ្វេ​បច្ចុប្បន្ន​រីក​ដូច​ផ្សិត​គ្រប់​ទីកន្លែង​មិនថា​នៅ​ភ្នំពេញ​ ​ឬនៅ​តាម​បណ្តា​ខេត្ត​។​ ​ដល់​ឃើញ​អ៊ីចឹង​ ​ដូច​អត់​ចង់​ហ៊ាន​បើក​ ​ខ្លាច​បើក​មិនបាន​ប៉ុន្មាន​ផង​ ​ត្រូវ​បិទទ្វារ​វិញ​។​ ​ប៉ុន្តែ​មាន​ឆ្ងល់​អត់​ ​ម៉េច​បាន​មនុស្សជា​ច្រើន​នៅតែ​បើក​អាជីវកម្ម​មួយ​នេះ​?
តោះ​មក​មើល​ថា​ ​ហេតុអ្វី​ទី​ផ្សារ​ហាង​កាហ្វេ​នៅតែ​មាន​ទោះបី​មាន​អ្នក​បើក​ច្រើន​ក៏ដោយ​។​

គួរបើក​ហាង​កាហ្វេ​ទៀតអត់?

1 ​អ្នកណា​ៗ​ក៏​ផឹកកាហ្វេ​

​ក្នុងមួយថ្ងៃៗ​ ​ហាង​កាហ្វេ​ខ្នាត​តូច​អាច​លក់​កាហ្វេ​បាន​ចន្លោះ​ពី​២​០​០​ ​ទៅ​៣​០​០​កែវ​ ​ឯ​ហាង​កាហ្វេ​ខ្នាត​ធំ​អាច​លក់​លើស​ពី​៧​០​០​កែវ​។​ ​មិនថា​ក្មេង​ឬ​ចាស់​ ​កាហ្វេ​ក្លាយ​ជា​ភេសជ្ជ​:​ដែល​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​និង​ជា​ភេសជ្ជៈ​កំពុង​ពេញ​និយម​ស្ទើ​គ្រប់​ទីកន្លែង​។​ ​ទោះបី​ឥឡូវ​ហាង​កាហ្វេ​មាន​ច្រើន​ក៏ដោយ​ ​កាហ្វេ​នៅតែ​មាន​តម្រូវ​ការ​ខ្ពស់​ដល់​សព្វថ្ងៃ​ ​បានន័យ​ថា​ទី​ផ្សារ​មួយ​នេះ​បន្ត​ដើរទៅ​មុខ​រហូត​ ​ដូច្នេះ​តម្រូវ​ការ​កាហ្វេ​ជា​ភេសជ្ជៈ​ ​និង​ហាង​កាហ្វេ​ថ្មីៗ​នៅតែ​មាន​។​

2 ​ភ្ញៀវ​ចង់​សាក​អ្វីៗ​ថ្មីៗ​ជានិច្ច​

​ភ្ញៀវ​មិន​ចេះ​ខ្វះ​ទេ​ ​តែ​អ្វី​ដែល​ពួកគាត់​ក៏​ចង់បាន​គឺ​ការ​មក​ទទួលយក​បទពិសោធន៍​ថ្មីៗ​ ​ហាង​កាហ្វេ​ស្អាត​ ​ការ​តុបតែង​ទាក់​ភ្នែក​ទាក់អារម្មណ៍​ ​មាន​កន្លែង​ថតរូប​ស្អាត​ជាដើម​។​ ​អ្នក​អាច​រៀបចំ​ហាង​កាហ្វេ​ឲ្យ​មាន​ភាព​លេចធ្លោ​ដោយ​ការ​តុបតែង​រចនា​បទ​ក្នុង​ ​និង​ក្រៅ​ហាង​ឲ្យ​ស្រស់​ស្អាត​។​ ​បន្លែ​ម​នូវ​ការ​ពេញ​និយម​ ​មាន​បញ្ចុះតម្លៃ​ ​និង​ផ្ដល់​ជម្រើស​ពិសេស​ៗ​ ​នោះ​អតិថិជន​ប្រាកដជា​ចង់​សាកល្បង​ជាមិនខាន​។​ ​ប៉ុន្តែ​ចំណុច​ដែល​ភ្ញៀវ​មិន​អាច​មើល​រំលង​នោះ​ ​រសជាតិ​កាហ្វេ​ដែល​ឆ្ងាញ់​ហើយ​ត្រូវចិត្ត​។​

3 ​ទម្លាប់​ ​និង​ចំណង់ចំណូលចិត្ត​

មាន​មនុស្ស​ច្រើន​ដែល​ខ្វះ​កាហ្វេ​មិនបាន​ ​ហើយ​មួយថ្ងៃ​ៗ​ភ្ញៀវ​ខ្លះ​ត្រូវការ​ផឹកកាហ្វេ​ដល់ទៅ​ពីរ​ទៅ​បី​កែវ​ឯណោះ​។​ ​ទម្លាប់​ផឹកកាហ្វេ​មិន​ងាយ​ផ្តាច់​បាន​ដោយសារ​ចំណង់ចំណូលចិត្ត​ផ្ទាល់​ ​ហើយ​ជួយ​ជ​ម្រុ​ញ​ផលិតផល​ការងារ​ ​និង​មិន​ធ្វើឲ្យ​ងងុយ​ក្នុង​ម៉ោង​ការងារ​របស់​ពួកគាត់​។​

4 ​សំខាន់​លើ​រសជាតិ​

សំខាន់​លើ​រសជាតិ​

កាហ្វេ​ឆ្ងាញ់​ ​រសជាតិ​ដិត​ជាប់មាត់​ ​ជាប់ចិត្ត​ប្រៀប​ដូចជា​និមិត្តសញ្ញា​សំខាន់​មួយ​ដែល​ធ្វើឲ្យ​ហាង​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ដាច់ពីគេ​។​ ​បើ​កាហ្វេ​មាន​រសជាតិ​ឆ្ងាញ់​ ​ថ្វីដៃ​ឆុង​បាន​ល្អ​ ​ហើយ​រសជាតិ​ឆ្ងាញ់​ប្លែក​គេ​ ​ភ្ញៀវ​នឹង​មករ​ក​ហាង​របស់​អ្នក​ញឹកញាប់​ជាមិនខាន​។​ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​រើស​គ្រាប់​កាហ្វេ​ដែល​មានគុណ​ភាព​ខ្ពស់​ ​គ្រឿងផ្សំ​ល្អ​ៗ​ ​ម៉ា​សុី​ន​ឆុង​គ្រប់គ្រាន់​ ​និង​ក្បួន​ឆុង​ពិសេស​ផង​ដែរ​។​

5 ​បរិយាកាស​នៅ​ហាង​កាហ្វេ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​

បរិយាកាស​នៅ​ហាង​កាហ្វេ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​

​ភ្ញៀវ​ខ្លះ​មក​ផឹក​នៅ​ហាង​ផ្ទាល់​គឺ​ដោយសារ​ហាង​កាហ្វេ​ផ្តល់​នូវ​បរិយាកាស​ពិសេស​ប្លែក​ដែល​ភាគច្រើន​ជា​កន្លែង​លំហែអារម្មណ៍​ ​ការ​ជួបជុំ​ផ្សេងៗ​ ​ឬ​សម្រាប់​អង្គុយ​ធ្វើការ​។​ ​កន្លែង​អង្គុយ​ស្អាត​ ​ធំ​ទូលាយ​ ​និង​ផ្តល់​នូវ​អារម្មណ៍ល្អ​ ​ស្រស់ស្រាយ​ ​ក៏​ជួយ​ដល់​កា​រលក់​ដែរ​ ​ដូច្នេះ​យើង​មិនបាច់​បារម្ភ​ថា​គ្មាន​ម៉ូយ​ចូល​ហាង​នោះ​ទេ​។​

​ដ្បិត​ថា​ហាង​កាហ្វេ​បន្ត​បើក​កុះករ​ ​តែ​សំខាន់​ម្ចាស់​ហាង​ត្រូវ​បង្កើត​ចំណុច​ទាក់ទាញ​ ​និង​ខុស​ពី​គេ​ដល់​ហាង​របស់​ខ្លួន​។​ ​កាហ្វេ​ឆ្ងាញ់​ ​ហាង​កាហ្វេ​ស្អាត​ ​មិនខ្វះទេ​ម៉ូយ​ៗ​ប្រចាំ​ហាង​ ​ដូច្នេះ​សម្រាប់​អ្នកមាន​បំណង​ចង់បើ​ក​ហាង​កាហ្វេ​ ​មិនគួរ​ណា​ព្រួយបារម្ភ​ខ្លាំង​ពី​ចំនួន​ហាង​ដែលគេ​បើក​ហើយ​នោះ​ទេ​៕​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​G​BS – ​Gourmet​ ​Beverage​ ​Solution​s


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​
​

ពាក្យទាក់ទង: បើក​ហាង​កាហ្វេ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist