Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?

១២ ខែមុន
1 នាទីក្នុងការអាន
92
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?
FacebookTwitterLinkedinTelegramQR Code

​អាជីវកម្ម​ ​Franchise​ ​គឺ​នៅពេលដែល​អ្នកទិញ​សិទ្ធិ​ចែកចាយ​ ​ឬ​លក់​បន្ត​នូវ​ផលិតផល​ ​ឬ​សេវាកម្ម​ណាមួយ​របស់​ម្ចាស់​ដើម​ ​ឬ​ពី​អ្នកបង្កើត​អាជីវកម្ម​នៃ​ផលិតផល​ឬ​សេវាកម្ម​នោះ​ដំបូង​ ​ដោយ​រក្សា​នូវ​លក្ខណៈ​សម្បត្តិ​របស់​ផលិតផល​ ​សេវាកម្ម​ ​ឬ​យីហោ​នោះ​ឲ្យ​នៅ​ដដែល​។​

​ជាឧទាហរណ៍​ ​ថ្មីៗ​នេះ​ ​យើង​សង្កេតឃើញ​មានការ​ផ្សព្វផ្សាយ​លក់​ ​Franchise​ ​របស់​ 7-​Eleven​ ​ហើយ​បើ​តាម​គេហទំព័រ​ ​Franchise​ ​g​at​or ​បានឲ្យ​ដឹង​ថា​ ​អ្នកមាន​បំណង​ចង់​វិនិយោគ​ ​ឬ​ទិញ​ ​franchise​ ​នេះ​ទៅ​លក់​បន្ត​ ​ត្រូវ​មាន​ដើមទុន​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ​ ​និង​ទ្រព្យ​ស​ម្បត្ថិ​ផ្ទាល់ខ្លួន​សុទ្ធ​ប្រហែល​១​៥​ម៉ឺន​ដុល្លារ​ជា​ទុន​បម្រុង​សម្រាប់​កា​របើក​ហាង​។​ ​ក្រឡេក​មក​មើល​អាជីវកម្ម​ ​Ca​f​e​ ​Amazon​ ​វិញ​ ​យើង​ឃើញ​មាន​សាខា​ជាច្រើន​កុះករ​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ ​បើ​យោង​តាម​គេហទំព័រ​ KB ​Cam​bo​d​i​a​ ​អាជីវកម្ម​ ​Ca​f​e​ ​Amazon​ ​ត្រូវការ​ចំណាយ​ទុន​ចំនួន​១​ម៉ឺន​៣​ពាន់​ដុល្លារ​ ​សម្រាប់​ការ​ស្នើសុំ​ ​រៀបចំ​រចនា​ទី​តាំងហាង​របស់​ខ្លួន​ ​និង​ចាំបាច់​ត្រូវ​កក់​មុន​ថែមទៀត​។​ ​មិនតែប៉ុណ្ណោះ​ ​អ្នកទិញ​ ​Franchise​ ​នឹង​ត្រូវ​ចំណាយ​លើ​ថ្លៃ​ ​Royalty​ ​Fee​ ​បន្ថែម​ទៀត​ផង​។​

​អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?

​នេះ​បានន័យ​ថា​ ​ការ​ទិញ​ ​Franchise​ ​តែង​ត្រូវការ​ដើមទុន​ច្រើន​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ ​ប៉ុន្តែ​អ្នកដឹង​ទេ​ថា​ ​ផល​ចំណេញ​ដែល​អាច​ទទួល​បាន​ក៏មាន​ច្រើន​ដែរ​ ​ដូច​ខាងក្រោម​៖​

1. ​ជំនួយ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​៖​

​អ្នកទិញ​នឹង​ទទួល​បាន​ជំនួយ​ពេល​ចាប់ផ្តើម​អាជីវកម្ម​ ​ដូចជា​ ​ប្រភព​ផ្គត់ផ្គង់​វត្ថុធាតុដើម​ ​ជម្រើស​ឧបករណ៍​ប្រើប្រាស់​ ​និង​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ពី​ម្ចាស់​ ​Franchise​។​ ​បន្ថែម​ពី​នេះ​ ​ម្ចាស់​ ​Franchise​ ​ក៏​នឹង​ចែករំលែក​បទពិសោធន៍​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ដល់​អ្នកផង​ដែរ​ ​ដែល​អាច​ជា​ជំនួយ​ដល់​ការ​គ្រប់គ្រង​អាជីវកម្ម​ ​ដែល​ផ្ទុយពី​ការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ផ្ទាល់ខ្លួន​។​

2. កេរ្តិ៍ឈ្មោះ​ម៉ាក​ដែល​មានស្រាប់​៖​

​អាជីវកម្ម​ ​Franchise​ ​មាន​ភាគរយ​ទទួល​បាន​ជោគជ័យ​ខ្ពស់​ ​ដោយ​វា​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ស្រាប់​។​ ​ដូចនេះ​វា​គឺជា​អត្ថប្រយោជន៍​មួយ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ ​Franchise​ ​បន្ត​ ​ព្រោះ​ដឹង​តែ​មាន​អតិថិជន​ដែល​បាន​ស្គាល់​ពី​ផលិតផល​ ​និង​សេវាកម្ម​នោះ​រួចស្រេច​។​ ​លើស​ពី​នេះ​ ​អ្នក​ក៏​មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេលវេលា​ ​និង​ប្រាក់កាក់​បន្ថែម​ច្រើន​ទៀត​ ​ដើម្បី​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​នោះ​ទេ​។​

3. ​ហា​និ​ភ័យ​ទាប​៖​ ​

ការ​ទិញ​ ​Franchise​ ​មាន​ហា​និ​ភ័យ​ទាប​ជាង​ការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​ ​ដោយសារ​ម្ចាស់​ ​franchise​ ​មាន​ការធានា​ថា​ផលិត​ ​ឬ​សេវាកម្ម​ដែល​អ្នក​យកមក​លក់​ ​franchise​ ​ត​នេះ​នឹង​មាន​តម្រូវ​ការ​ពី​អតិថិជន​។​ ​ម៉្យាង​ ​អ្នកទិញ​ ​Franchise​ ​នឹង​ទទួល​បាន​ជំនួយ​ ​តាម​ការ​ចែករំលែក​បទពិសោធន៍​អំពី​ភាព​ជោគជ័យ​ពី​បណ្ដាញ​ ​ឬ​ដៃគូ​សហការ​របស់​ម្ចាស់​ដើម​។​

4. ​មាន​អតិថិជន​ស្រាប់​៖​

​ដូច​បាន​លើកឡើង​ពី​ខាងលើ​ដែរ​ថា​ ​អាជីវកម្ម​ ​Franchise​ ​មាន​កេរ្តិ៍ឈ្មោះ​ស្រាប់​ ​ដូចនេះ​អ្នក​មិនបាច់​បារម្ភ​ថា​គ្មាន​អតិថិជន​ទុកចិត្ត​លើ​ផលិតផល​ ​ឬ​សេវាកម្ម​ខ្លួន​ទេ​។​ ​ដោយ​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​ល្អ​ ​និង​មាន​អតិថិជន​ស្មោះត្រង់​ជាមួយនឹង​ម៉ាក​យីហោ​ស្រាប់​ ​មានន័យ​ថា​ទោះបីជា​ហាង​ឬ​ទីតាំង​តូច​យ៉ាងណា​ ​អ្នកទទួល​បានការ​ទុកចិត្ត​រួចជាស្រេច​ពី​អតិថិជន​ស្មោះត្រង់​ទាំងនោះ​ហើយ​។​

​អ្នកទិញ​ ​franchise​ ​បន្ត​អាច​នឹង​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​មែន​ ​ព្រោះ​ត្រូវ​ចំណាយ​លើ​ការរៀបចំ​ ​តុបតែង​ហាង​ ​និង​វត្ថុធាតុដើម​មួយ​ចំនួន​ផង​ ​ហើយ​ត្រូវ​ប្រើ​ពេល​យូរ​គួរសម​ទើប​ឃើញ​ប្រាក់ចំណេញ​មកវិញ​។​ ​ប៉ុន្តែ​ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែរ​ ​ដូច​បាន​រៀបរាប់​ខាងលើ​។​ ​យើង​មើលឃើញ​ថា​ ​អាជីវកម្ម​ ​franchise​ ​គឺ​នៅតែ​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកមាន​ដើមទុន​គ្រប់គ្រាន់​ ​ប៉ុន្តែ​នៅ​ចង់​ដកពិសោធន៍​ ​និង​សិក្សា​ពី​យុទ្ធ​សា​ស្រ្ត​ក្នុង​ការ​ចាប់ផ្តើម​ ​និង​គ្រប់គ្រង​អាជីវកម្ម​ប្រភេទ​នេះ​៕​

ចុចទីនេះដើម្បីស្វែងយល់មន្ថែម​ គួរទិញ​ ​franchise​ ​ឬ​​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង


​ឯកសារ​យោង​
1. ​What​ ​does​ ​a​ 7-​Eleven​ ​Franchise​ ​Cost​? – ​franchise​ ​g​at​or
2. ​Want​ ​to​ ​become​ ​t​h​e​ ​Ca​f​e​ ​Amazon​ ​Franchise​ – KB ​Cam​bo​d​i​a​
3. ​I​s ​Buying​ ​a​ ​Franchise​ ​Wise​? – ​Invest​o​p​e​d​i​a​
4. ​Advantage​s o​f​ ​Franc​h​i​sing​ – ​Franchise​ ​Group​
5. ​Advantage​s ​and​ ​Disadvantage​s o​f​ ​Franc​h​i​sing​ – n​e​r​d​wallet​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​អាជីវកម្ម​ ​Franchise​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

វិធីដែលជួយអ្នកឲ្យជៀសផុតពីការជាប់បំណុលវ័ណ្ឌក

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist