Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

របបត្រូវស្តុក​ទំនិញ​ទុក​ច្រើនប្រឈម​នឹង​ការ​ខាតបង់​អ្វីខ្លះ?

១១ ខែមុន
1 នាទីក្នុងការអាន
9
ទស្សនា
FacebookTwitterLinkedinTelegramQR Code
របបត្រូវស្តុក​ទំនិញ​ទុក​ច្រើនប្រឈម​នឹង​ការ​ខាតបង់​អ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

​បើ​អាជីវកម្ម​មួយ​ស្តុក​ទំនិញ​ទុក​ច្រើនលើស​ពេក​ ​គេ​អាច​ប្រឈម​នឹង​ការ​ខាតបង់​មួយ​ចំនួន​ដូច​ខាងក្រោម​។​

របបត្រូវស្តុក​ទំនិញ​ទុក​ច្រើនរឈម​នឹង​ការ​ខាតបង់​អ្វីខ្លះ?

១ ​ស្ទះ​លុយ​ ​ស្ទះ​ស្តុក​ ​ពិបាក​នាំ​ទំនិញ​ថ្មី​ចូល​

​ក្នុង​ដំណើរការ​អាជីវកម្ម​ ​ត្រូវ​មានការ​ចំណាយ​ច្រើន​ដែល​ត្រូវ​គិតគូរ​ ​មិនថា​ជា​ប្រចាំថ្ងៃ​ ​ឬ​ប្រចាំខែ​ ​ដែល​មាន​ថ្លៃ​ទំនិញ​ដែល​ជា​ចំណាយ​គោល​ ​និង​ចំណាយ​បន្ទាប់បន្សំ​ផ្សេងទៀត​ដូចជា​ ​ថ្លៃ​ទឹក​ភ្លើង​ ​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ប្រាក់ខែ​បុគ្គលិក​។​ល​។​ ​ក្នុង​ករណី​ដែល​ទំនិញ​សល់​ក្នុង​ស្តុក​ច្រើន​ ​ដោយសារ​លក់​មិន​ចេញ​ធ្វើឲ្យ​មាន​បញ្ហា​ដល់​លំ​ហូរ​ប្រាក់​។​ ​អាជីវករ​កប់​លុយ​ក្នុង​ទំនិញ​ដែល​នៅសល់​ ​ខ្វះ​លុយ​យកមក​បង្វិល​ទុន​ ​មិន​អាច​ទិញ​ទំនិញ​ថ្មី​ចូល​បាន​។​

២ ​​ទំនិញ​ក្នុង​ស្តុក​លែង​ជា​តម្រូវ​ការ​

ទំនិញ​ក្នុង​ស្តុក​លែង​ជា​តម្រូវ​ការ​

​បើ​អាជីវកម្ម​មួយ​ត្រូវការ​ស្តុក​ទំនិញ​ច្រើន​ ​ហើយ​លក់​មិនទាន់​ធ្វើឲ្យ​ទំនិញ​នៅសល់​ក្នុង​ស្តុក​យូរ​ ​អាច​ប្រឈម​នឹង​បញ្ហា​ទំនិញ​ហួស​អាយុកាល​ប្រើប្រាស់​ ​ឬ​ទំនិញ​ហួសសម័យ​។​ ​មិនតែប៉ុណ្ណោះ​ ​ចំណង់ចំណូលចិត្ត​របស់​អតិថិ​ន​ជន​មាន​ផ្លាស់ប្ដូរ​ជានិច្ច​ ​ទំនិញ​ដែល​ពេញ​និយម​នៅ​ថ្ងៃនេះ​ ​អាច​នឹង​ហួសសម័យ​ ​ឬ​អស់​ប្រជាប្រិយភាព​នៅ​ថ្ងៃស្អែក​។​ ​ចំពោះ​ទំនិញ​មួយ​មាន​អាយុកាល​ប្រើប្រាស់​ ​បើ​ស្តុក​ទុក​ក្នុង​មាន​បរិមាណ​ច្រើន​ក្នុងរយៈពេល​យូរ​ ​អាច​ប៉ះពាល់​ដល់​គុណភាព​ទំនិញ​។​ ​ម្ចាស់​អាជីវកម្ម​អាច​នឹង​ខាតបង់​ប្រាក់ដើម​ដែល​បាន​ចំណាយ​លើ​ទំនិញ​ទាំងនោះ​។​

៣ ​ហា​និ​ភ័យ​ក្នុង​ការខូចខាត​

នៅ​ពេល​ទំនិញ​មានការ​ស្តុក​ទុក​ច្រើន​ ​និង​រយៈពេល​យូរ​ ​ទំនិញ​ទាំងនោះ​អាច​នឹង​ហួស​អាយុកាល​ប្រើប្រាស់​ ​ឬ​ខូចខាត​ដោយ​សត្វល្អិត​ ​ឬ​គ្រោះ​ធម្មជាតិ​ផ្សេងៗ​។​ ​ដូច្នេះ​ ​ម្ចាស់​អាជីវកម្ម​នឹង​ត្រូវ​លក់​បញ្ចុះតម្លៃ​ ​កាត់បន្ថយ​ការ​ខាត់​បង់​ច្រើន​ ​ហើយ​រំពឹង​ថា​យ៉ាងហោចណាស់​អាច​ស្រង់​ដើមមកវិញ​។​ ​ទំនិញ​ដែល​មាន​ការខូចខាត​មិន​អាច​ប្រើប្រាស់​នឹង​ក្លាយទៅជា​ទំនិញ​បាត់បង់​ឬ​គ្មាន​ត​ម្តៃ(​Undervalue​d​ ​items​)​ធ្វើឲ្យ​បាត់បង់​ចំណូល​ ​និង​បង្កើន​ចំណាយ​ដល់​អាជីវកម្ម​។​

Click here to more about: ​គ្រប់​គ្រង់ហា​និ​ភ័យ​សម្រាប់អាជីវកម្ម​

៤ ​ខាតបង់​លើ​ថ្លៃ​ដឹកជញ្ជូន​

ខាតបង់​លើ​ថ្លៃ​ដឹកជញ្ជូន​

ពេល​នាំចូល​ទំនិញ​ទាំងនោះ​ ​អាជីវករ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​។​ ​បើ​ទំនិញ​នាំចូល​ហើយ​ ​តែ​មិន​អាច​លក់​ចេញ​ ​នោះ​អាជីវករ​មិន​អាច​ស្រង់​ដើម​លើ​ថ្លៃ​ដឹកជញ្ជូន​មកវិញ​បានទេ​។​ ម្យា៉ង ​ក្នុង​អំឡុង​ពេល​នាំ​ទំនិញ​ចូល​អាច​មានការ​ប៉ះទង្គិច​ ​ឬ​បាត់បង់​ទំនិញ​ដោយ​ការ​លួច​ ​ឬ​ភាព​ធ្វេសប្រហែស​របស់​អ្នក​ដឹកជញ្ជូន​ដែល​ធ្វើឲ្យខូច​ខាត​គុណភាព​ទំនិញ​។​
​អាជីវករ​ចាំបាច់​ត្រូវ​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់​ដោយសារ​បញ្ហា​ខាងលើ​នេះ​មានផល​ប៉ះពាល់​ត្រលប់​មកវិញ​ច្រើន​ ​ការ​ខាតបង់​ ​និង​ការ​ចំណាយ​ផ្សេងៗ​ច្រើន​។​ ​ដើម្បី​ចៀសវាង​ការ​ជួប​បញ្ហា​ទាំងនេះ​ ​ម្ចាស់​អាជីវកម្ម​គួរ​ត្រៀម​ដំណោះស្រាយ​ ​ឬ​រៀប​គោលការណ៍​នាំចូល​ទំនិញ​ ​ដូចជា​ការ​ត្រួតពិនិត្យមើល​ស្តុក​ជាប្រចាំ​ ​កាត់បន្ថយ​ស្តុក​ ​និង​កា​រលក់​លាង​ឃ្លាំង​ចំពោះ​ទំនិញ​ដែល​បាន​ស្តុក​ទុក​យូរ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ការ​ខាតបង់ស្តុក​ទំនិញ​ទុក​ច្រើន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
កុំខ្លាច​គេ​អន់ចិត្ត បើចង់ បដិសេធ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ

កុំខ្លាច​គេ​អន់ចិត្ត បើចង់ បដិសេធ​ពេល​មិត្តភក្តិ​ហៅ​ចេញក្រៅ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist