Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តើ​ក្រុមហ៊ុនវិនិយោគ​លើ​អចល​ន​ទ្រព្យ​ធ្វើ​អី​ខ្លះ?

១ year
1 នាទីក្នុងការអាន
19
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើ​ក្រុមហ៊ុនវិនិយោគ​លើ​អចល​ន​ទ្រព្យ​ធ្វើ​អី​ខ្លះ?
FacebookTwitterLinkedinTelegramQR Code

​ក្រៅពី​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​តើ​ក្រុមហ៊ុន​ទាំងនេះ​ធ្វើ​អី​ខ្លះទៀត​ទៅ​?

​ថ្ងៃនេះ​យើង​នឹង​មក​ស្វែងយល់​ទាំងអស់គ្នា​ពី​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​វិនិយោគ​លើ​អចល​ន​ទ្រព្យ​មាន​។​ ​ក្រុមហ៊ុន​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ឬ​គេ​ហៅថា​ ​Real Estate​ ​Investment Trust​ (R​E​ITs​) ​គឺជា​ក្រុមហ៊ុន​ទទួលបន្ទុក​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ដោយ​កាន់កាប់​អចលនវត្ថុ​ជា​ម្ចាស់កម្មសិទ្ធិ​ ​មាន​សិទ្ធិ​ប្រើប្រាស់​ឬ​មាន​ហិរញ្ញប្បទាន​លើ​អចលនវត្ថុ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ (​អាច​បង្កើត​ប្រាក់ចំណូល​)​នៅ​ទូទាំង​វិ​ស​័​យ​អចល​ន​ទ្រព្យ​គ្រប់​ប្រភេទ​។​ ​ក្រុមហ៊ុន​វិនិយោគ​អចល​ន​ទ្រព្យអា​ច​កាន់កាប់​នូវ​អចល​ន​ទ្រព្យ​ជាច្រើន​ប្រភេទ​ ​រាប់​ចាប់ពី​អគារ​ការិយាល័យ​ ​ផ្ទះល្វែង​ ​រហូតដល់​ឃ្លាំង​ ​មន្ទីរពេទ្យ​ ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ ​សណ្ឋាគារ​ ​និង​អគារ​ពាណិជ្ជកម្ម​ធំ​ៗ​សម្រាប់​កិច្ចការ​ផ្សេងៗ​។​ ដេា​យ​សារ​ការ​រីក​ចម្រើន​ខ្លាំង​នៃ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​គេ​អាច​បែងចែក​ក្រុមហ៊ុន​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ជា​3​ប្រភេទ​ទៀត​ទៅតាម​សកម្មភាព​សេដ្ឋកិច្ច​នៃ​អាជីវកម្ម​របស់​ពួកគេ​គឺ​៖​

តើ​ក្រុមហ៊ុនវិនិយោគ​លើ​អចល​ន​ទ្រព្យ​ធ្វើ​អី​ខ្លះ?

​១​. ​ប្រភេទ​ដែល​មានឈ្មោះ​ជា​ម្ចាស់កម្មសិទ្ធិ​និង​បង្កើត​ចំណូល​ពី​អចល​ន​ទ្រព្យ​

​ក្រុមហ៊ុន​វិនិយោគ​អចល​ន​ទ្រព្យ​ប្រភេទ​នេះ​ ​រក្សាសិទ្ធិ​ជា​ម្ចាស់ទ្រព្យ​។​ ​បានន័យ​ថា​ពួកគេ​មាន​សិទ្ធិ​រក្សា​និង​គ្រប់គ្រង​នូវ​រាល់​ប្រាក់ចំណូល​ដែល​រក​បាន​ពី​កា​រជួល​ឬ​ប្រតិបត្តិការ​ផ្សេងៗ​លើ​អចល​ន​ទ្រព្យ​ពួកគេ​។​ ​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ ​រាល់​អចល​ន​ទ្រព្យ​ដែល​ស្ថិតនៅ​ក្រោម​ប្រភេទ​ក្រុមហ៊ុន​ជា​ម្ចាស់កម្មសិទ្ធិ​នេះ​ ​ពួកគេ​ច្រើនតែ​ទទួល​បាន​ប្រាក់ចំណូល​ពី​កា​រជួល​ ​មិនមែន​ដោយ​កា​រលក់​ចេញ​នោះ​ទេ​។​

​២​. ​ប្រភេទ​ទទួល​បញ្ចាំ​

​ក្រុមហ៊ុន​វិនិយោគ​អចល​ន​ទ្រព្យ​ប្រភេទ​នេះ​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​រូបភាព​ជា​ក​ម្ចី​ដល់​ម្ចាស់​អចល​ន​ទ្រព្យ​ ​ឬ​ប្រតិបត្តិ​ករ​អចល​ន​ទ្រព្យ​ណា​ដែល​ចង់​លក់​ ​ឬ​ត្រូវការ​វិនិយោគ​ពី​អចល​ន​ទ្រព្យ​ ​ដោយ​ទទួលយក​អចល​ន​ទ្រព្យ​នោះ​មក​ជា​ទ្រព្យ​បញ្ចាំ​។​ ​ការ​រក​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ប្រភេទ​នេះ​គឺ​បាន​មកពី​ការប្រាក់​នៃ​ក​ម្ចី​ដែល​ពួកគេ​ឱ្យ​ទៅ​កូនបំណុល​ដោយ​ឈរឈ្មោះ​ជា​ម្ចាស់ទ្រព្យ​បញ្ចាំ​ ​ហើយ​ពួកគេ​មាន​រក្សា​នូវ​ឯកសារ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដើម្បី​រក្សា​ទំនុក​ចិត្ត​អ្នក​ដែល​ខ្ចី​។​

​៣​. ​ប្រភេទ​កូនកាត់​

​ក្រុមហ៊ុន​អចល​ន​ទ្រព្យ​ប្រភេទ​នេះ​ប្រើ​វិធី​២​ចូលគ្នា​គឺ​ ​ជា​ម្ចាស់កម្មសិទ្ធិ​ផង​និង​ទទួល​បញ្ចាំ​ផង​។​ ​វា​បង្ក​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ទាំង​អ្នកវិនិយោគទុន​និង​ភ្ញៀវ​ធម្មតា​។​ ​នៅពេលដែល​មាន​អតិថិជន​ត្រូវការ​សេវាកម្ម​ជួល​ ​ឬ​ដាក់​បញ្ចាំ​អចល​ន​ទ្រព្យ​ ​ពួកគេ​មាន​ធនធាន​គ្រប់គ្រាន់​នៅ​ក្នុង​ផ្នែក​អចល​ន​ទ្រព្យ​។​

​ក្រុមហ៊ុន​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ឬ​ R​E​ITS​ ​មួយ​ចំនួន​ ​គឺជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​លក់​ភាគ​ហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន​។​ ​ដូចនេះ​ វិនិ​យោគិន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ដោយ​មិន​ចាំបាច់​បញ្ចេញ​សកម្មភាព​សកម្ម​ផ្ទាល់ខ្លួន​ ​អាច​បណ្ដាក់ទុន​វិនិយោគ​ជា​ការ​ទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ ​ឬ​ R​E​ITS​ ​វិញ​ ​ហើយ​ផល​ចំណេញ​ដែល​អាច​ទទួល​បាន​គឺ​ក្នុង​ទម្រង់​ជា​ភាគ​លាភ​។​ ​ជាក់ស្ដែង​នៅ​ប្រទេស​អាមេរិក​ R​E​ITs​ ​ធំ​ៗ​មួយ​ចំនួន​មាន​ដូចជា​ ​American​ ​Tower​, ​Crown​ ​Castle​, ​Pro​log​i​s, S​i​m​on ​Property​ ​Group​, ​E​qu​in​i​x​។​ល​។​ចំពោះ​វិនិ​យោគិន​បុគ្គល​វិនិយោគ​លើ​ក្រុមហ៊ុន​ ​វិនិយោគ​អចល​ន​ទ្រព្យ​បែប​នេះ​មាន​ភាព​ងាយស្រួល​ជាង​ទៅ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ដោយខ្លួនឯង​ ​ដ្បិត​ថា​ក្រុមហ៊ុន​ប្រភេទ​ R​E​ITs​ ​នេះ​មាន​ជំនាញ​ ​និង​ឯកទេស​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ស្រាប់​និង​មាន​ដើមទុន​ច្រើន​។​ ​ទោះ​យ៉ាងណា​វិនិ​យោគិន​គួរ​កត់​សម្គាល់​ពី​ហា​និ​ភ័យ​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ចំពោះ​ការ​វិនិយោគ​លើ​វិ​ស​័​យ​អចល​ន​ទ្រព្យ​ផង​ដែរ​ ​និង​កាតព្វកិច្ច​បង់ពន្ធ​ផ្សេង​ទាំង​លើ​អចល​ន​ទ្រព្យ​(​បើ​វិនិយោគ​ផ្ទាល់​) ​និង​លើ​ប្រាក់​ភាគ​លាភ​ (​បើ​វិនិយោគ​លើ​ R​E​ITs​)​។​

​យ៉ាងណាមិញ​ជៀសវាង​ការ​ខាតបង់​ធ្ងន់ធ្ងរ​ដោយ​ប្រការ​ណាមួយ​អ្នក​វិនិយោគ​គួរ​សិក្សា​ពី​គោលដៅ​វិនិយោគ​ឱ្យ​បាន​ច្រើន​ ​និង​ដើម្បី​ជៀសវាង​ការ​បង្ក​ហា​និ​ភ័យ​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក​៕

ចុចទីនេះដើម្បីស្វែងយល់ន្ថែម: ​ប្រភេទនៃអចល​ន​ទ្រព្យ​ទាំង៤

ពាក្យទាក់ទង: ​ក្រុមហ៊ុនវិនិយោគ​អចល​ន​ទ្រព្
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ឆ្នាំ​២​០​២​២ ​គួរ​វិនិយោគ​ទៅលើអ្វី?

ឆ្នាំ​២​០​២​២ ​គួរ​វិនិយោគ​ទៅលើអ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist