Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

៣ចំណុចធំៗ​ដែល​គួរ​ដឹង​ពី​ការ​វិនិយោគ​រយៈ​ពេល​វែង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
270
ទស្សនា
FacebookTwitterLinkedinTelegramQR Code
៣ចំណុចធំៗដែលគួរដឹងពីការវិនិយោគរយៈពេលវែង
FacebookTwitterLinkedinTelegramQR Code

​កាលពីប៉ុន្មានថ្ងៃមុន​ ​យើង​បាន​ដឹង​រួចមក​ហើយ​ ​ពី​ប្រភេទ​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រ​ទស​កម្ពុជា​ ​ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​មាន​ដឹង​ឬទេ​ថា​ ​ការ​វិនិយោគ​បែងចែក​ជា​ពីរ​ ​គឺ​ការ​វិនិយោគ​រយៈពេល​វែង​ ​និង​ការ​វិនិយោគ​រយៈពេល​ខ្លី​។​

​ការ​វិនិយោគ​រយៈពេល​វែង​សំដៅ​ទៅដល់​ទ្រព្យសម្បត្តិ​ដែល​បុគ្គល​ម្នាក់​ ​ឬ​ក្រុមហ៊ុន​មួយ​កាន់កាប់​ក្នុង​ពេលវេលា​វែង​ណាមួយ​ដែល​មាន​រយៈពេល​អាច​ចាប់ពី​ ​១​ ​ឬ​៣​ឆ្នាំ​ឡើង​ទៅ​ ​តាមរយៈ​ការ​វិនិយោគ​ជា​សាច់ប្រាក់​ ​ហើយ​រំពឹង​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ក្នុង​ពេល​អនាគត​ជាក់លាក់​ណាមួយ​។​ ​ខាងក្រោម​នេះ​ ​ជា​ចំណេះ​ដឹង​មួយ​ចំនួន​ដែល​អ្នក​អាច​សិក្សា​ស្វែងយល់​បាន​ពី​ប្រភេទ​ការ​វិនិយោគ​រយៈពេល​វែង​៖​

​១​. ​ប្រភេទ​នៃ​ការ​វិនិយោគ​រយៈពេល​វែង​ក្នុង​ប្រទេស​កម្ពុជា​

ប្រភេទ​នៃ​ការ​វិនិយោគ​រយៈពេល​វែង​ក្នុង​ប្រទេស​កម្ពុជា​

​ជាទូទៅ​ ​ការ​វិនិយោគ​រយៈពេល​វែង​ ​គេ​រមែង​ផ្ដោ​ត​សំខាន់​ទៅលើ​ភាគ​ហ៊ុន​ (​stock​) ​ប​ណ្ណ​បំណុល​ (​bond​) ​អចល​ន​ទ្រព្យ​ (​real estate​) ​ជាដើម​។​ ​នៅ​ប្រទេស​កម្ពុជា​យើង​ ​ការ​វិនិយោគ​អាច​ផ្ដោ​ត​លើ​វិ​ស័​យ​អចល​ទ្រព្យ​ដែល​រួម​មាន​ដីធ្លី​ ​លំនៅ​ដ្ឋា​ន​ ​និង​ខុន​ដូ ​រីឯ​ទី​ផ្សារ​ភាគ​ហ៊ុន​ក៏​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​ការ​វិនិយោគ​រយៈពេល​វែង​ដែរ​។​ ​អ្វី​ដែល​យើង​កត់​សម្គាល់​ឃើញ​នោះ​ ​ការ​វិនិយោគ​លើ​វិ​ស័​យ​អចល​ន​ទ្រព្យ​ហាក់​មានសន្ទុះ​ខ្ពស់​ ​ដូចជា​ទិញ​ដីធ្លី​ ​ទិញ​ដី​ឡូ​តិ៍ ​និង​គេហដ្ឋាន​ ​ទុក​លក់​ពេល​តម្លៃ​ផ្ទុះ​ខ្លាំង​ ​ក្រោម​គម្រោង​អភិវឌ្ឍ​ផ្សេងៗ​របស់​រដ្ឋ​ ​ឬ​ក្រុមហ៊ុន​ឯកជន​។​ ​ទាង​នេះ​សុទ្ធតែ​ជា​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ក្នុង​ការ​វិនិយោគ​ក្នុងរយៈពេល​វែង​។​


​២​. ​ឥរិយាបថ​របស់​អ្នក​វិនិយោគ​រយៈពេល​វែង​

ឥរិយាបថ​របស់​អ្នក​វិនិយោគ​រយៈពេល​វែង​

​ទាំង​អ្នក​វិនិយោគ​ពេល​ខ្លី​ក្ដី​ ​ឬ​វិនិ​យោគិន​ចូលចិត្ត​ការ​វិនិយោគ​រយៈពេល​វែង​ក្ដី​ ​សុទ្ធតែ​មាន​គោលដៅ​រួមគ្នា​ ​គឺ​ទទួល​បាន​មកវិញ​នូវ​ប្រាក់ចំណេញ​ ​ប្រសើរ​ជាង​កប់​លុយ​ចោល​ក្នុង​ទូដែក​ ​មិន​មាន​លំ​ហូរ​សាច់ប្រាក់​ក្នុង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​មិនបាន​ផ្ដល់​ជា​ប្រយោជន៍​បំពេញ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ​។​ ​គ្រាន់តែ​ថា​ ​អ្នក​វិនិយោគ​រយៈពេល​វែង​មាន​ឥរិយាបថ​អត់ធ្មត់​ ​ប្រកាន់​ទ​ស្សនៈ​សុទិដ្ឋិនិយម​ ​គិតគូរ​ ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ទៅ​ទី​ផ្សារ​អនាគត​ជាង​អ្នក​វិនិយោគ​រយៈពេល​ខ្លី​។​ ​

បានជា​ហ៊ាន​លើកឡើង​ដូចនេះ​ ​ព្រោះថា​ការ​វិនិយោគ​រយៈពេល​ខ្លី​មាន​ចរិតលក្ខណៈ​ជា​ការ​ជួញ​ដូរ​ ​អ្នក​ប្រឡូក​ក្នុង​សកម្មភាព​នេះ​ច្រើនតែ​សម្រេច​ចិត្ត​រហ័ស​ ​ទិញ​ហើយ​ឆាប់​លក់​ចេញ​ភ្លាម​ៗ​ដើម្បី​បាន​ប្រាក់ចំណេញ​ ​រីឯ​អ្នក​វិនិយោគ​រយៈពេល​វែង​ចូលចិត្ត​វិភាគ​ឲ្យបាន​ស៊ី​ជម្រៅ​បំផុត​អំពី​ស្ថានភាព​រីក​ចម្រើន​ ​ឬ​ធ្លាក់ចុះ​នៃ​ទ្រព្យ​ ​ឬ​ភាគ​ហ៊ុន​ដែល​ពួកគេ​វិនិយោគ​ ​ក៏​ដូច​របត់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ជាដើម​។​


​៣​. ​ហា​និ​ភ័យ​ ​និង​កត្តា​គួរ​ចៀសវាង​ពី​ការ​វិនិយោគ​រយៈពេល​វែង​

​ហា​និ​ភ័យ​ ​និង​កត្តា​គួរ​ចៀសវាង​ពី​ការ​វិនិយោគ​រយៈពេល​វែង​

​ការ​វិនិយោគ​រមែង​មាន​ហា​និ​ភ័យ​ ​មិនថា​វា​ជា​ប្រភេទ​វិនិយោគ​រយៈពេល​ខ្លី​ ​ឬ​រយៈពេល​វែង​នោះ​ឡើយ​។​ ​ជាក់ស្ដែង​ ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​ទី​ផ្សារ​ភាគ​ហ៊ុន​ ​និង​អចល​ទ​ទ្រព្យ​ ​សុទ្ធតែ​ជា​ប្រភេទ​នៃ​ការ​វិនិយោគ​ដែល​វិនិ​យោគិន​ជាច្រើន​បាន​ចាប់អារម្មណ៍​៖​

• ​ទី​ផ្សារ​ភាគ​ហ៊ុន​៖​ ​

ដើម្បី​ចៀសវាង​ពី​ការ​ខាតបង់​ណាមួយ​ពី​ការ​ទិញ​ភាគ​ហ៊ុន​ក្នុងរយៈពេល​វែង​ ​អ្នក​វិនិយោគ​លើ​វិ​ស័​យ​នេះ​ ​គួរ​មាន​ភាគ​ហ៊ុន​ក្នុង​ដៃ​លើស​ពី​ពីរ​ ​ដែល​វិធីសាស្ត្រ​នេះ​ហៅ​ ​ការ​ធ្វើ​ពិពិធ​កម្មផល​ប័ត្រ​ (​Port​folio​ ​D​i​versification​)​។​ ​វា​ជា​វិធីសាស្ត្រ​ដែល​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​ ​ពី​ការ​ខាតបង់​ប្រាក់​ធ្ងន់ធ្ងរ​។​ ​ឧទាហរណ៍​ថា​ ​អ្នក​បាន​ចំណាយ​លុយកាក់​ទាំងអស់​ទៅលើ​ភាគ​ហ៊ុន​ “​ក​” ​សាក​ស​ម្រៃ​ទៅ​មើល​ ​តើ​អ្នក​នឹង​ខាតបង់​ច្រើន​ប៉ុនណា​ប្រសិនបើ​ភាគ​ហ៊ុន​របស់​អ្នក​ប្រកាស​ក្ស័យធន​ ​ឬ​ពុំអាច​ទទួល​បាន​ប្រាក់ចំណេញ​ក្នុង​ពេល​១​ ​ទៅ​៣​ឆ្នាំ​ដំបូង​ ​ហើយ​អ្នក​គ្មាន​ប្រភព​ប្រាក់ចំណូល​ផ្សេង​បន្ថែម​?

• វិ​ស័​យ​អចល​ន​ទ្រព្យ​៖​

​អ្នក​វិនិយោគ​លើ​វិ​ស័​យ​នេះ​ត្រូវការ​ចំណាយ​ដើមទុន​ច្រើន​ ​ដើម្បី​វិនិយោគ​ ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​ទៀតសោត​ ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​។​ ​ដូចនេះ​ ​អ្នក​វិនិយោគ​ ​គួរ​វិនិយោគ​លើ​ប្រភេទ​អចល​ទ្រព្យ​លើស​ពី​មួយ​ប្រភេទ​ ​ឬ​ប្រភេទ​អ​ល​ចន​ទ្រព្យ​ដែល​អាច​ផ្ដល់​ប្រាក់ចំណេញ​មុននឹង​លក់​ចេញ​បាន​។​ ​អ្នក​វិនិយោគ​ក្នុង​វិ​ស័​យ​នេះ​ ​ត្រូវ​កត់ចំណាំ​ទីតាំង​ដែល​គួរ​ចៀសវាង​ដាច់ខាត​នោះ​គឺ​ដីសម្បទាន​សង្គមកិច្ច​ (​សម្រាប់​ផ្តល់​ដល់​ប្រជាជន​ដែល​គ្មាន​ដីធ្លី​ ​ឬ​ ​ខ្វះខាត​ដីធ្លី​សម្រាប់​សង់​លំនៅ​ដ្ឋា​ន​ ​និង​/​ឬ​បង្កើត​ប្រាក់ចំណូល​តាមរយៈ​ការ​ធ្វើ​កសិកម្ម​) ​តំបន់​មាន​វិវាទ​ដីធ្លី​ ​តំបន់​ងាយ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​ជាដើម​។​

​ដូចនេះ​ ​ការ​វិនិយោគ​រយៈពេល​វែង​ ​អាច​ផ្ដល់​ផ្ដល់​ប្រាក់ចំណេញ​ច្រើន​ដល់​វិនិ​យោគិន​ ​ប៉ុន្តែ​ទំនួល​ខុសត្រូវ​ ​និង​ហា​និ​ភ័យ​នានា​ក៏មាន​ច្រើន​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​មួយ​នេះ​ដែរ​។​ ​យ៉ាងណាមិញ​ ​ដើម្បី​ចៀសវាង​បង្កើត​កំហុស​នាំ​ឱ្យ​ខាតបង់​ប្រាក់កាស​ធ្ងន់ធ្ងរ​ វិនិ​យោគិន​គួរ​ប្រឹក្សា​យោបល់​បន្ថែម​ពី​អ្នកជំនាញ​ច្បាស់លាស់​មិនថា​ទាំង​វិ​ស័​យ​អចល​ទ្រព្យ​ ​ឬ​ភាគ​ហ៊ុន​នោះ​ឡើយ​៕

Click here to read more about:

1. ផល​ចំណេញពី​ការ​វិនិយោគ ក្បួន​ ​៧​២

2.10 Tips for Successful Long-Term Investing

​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
រៀនចប់ចេញ​ធ្វើ​ការ​ខុស​ជំនាញ​ជា​រឿង​អាក្រក់​ឬ​ល្អ?

រៀនចប់ចេញ​ធ្វើ​ការ​ខុស​ជំនាញ​ជា​រឿង​អាក្រក់​ឬ​ល្អ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist