Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច

១ year
1 នាទីក្នុងការអាន
109
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច
FacebookTwitterLinkedinTelegramQR Code

​អាជីវកម្ម​ខ្នាត​តូច​ភាគច្រើន​មិន​ត្រូវការ​ដើមទុន​ច្រើន​ ​មិន​ត្រូវការ​ទីតាំង​ធំ​ ​មិន​ត្រូវការ​បុគ្គលិក​ច្រើន​ ​មាន​តែម្នាក់ឯង​ក៏​អាច​​​រកស៊ី​បាន​ ​បើក​នៅផ្ទះ​ក៏បាន​។​
​ធ្លាប់​ស្រមៃ​ចង់​មាន​របររកស៊ី​តូច​មួយ​ដោយ​ខ្លូ​ន​ឯង​អត់​? ​ថ្ងៃនេះ​យើង​មក​មើល​ពី​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច​ទាំងអស់គ្នា​!!

​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច

1. សរសេរ​ផែនការ​អាជីវកម្ម​

1. សរសេរ​ផែនការ​អាជីវកម្ម​

​ប្រសិនជា​អ្នក​ទើប​តែ​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាត​តូច​ដំបូង​ៗ​ ​អ្នក​ត្រូវតែ​ចេះ​កំណត់​គោលដៅ​អាជីវកម្ម​ ​និង​រៀបចំផែនការ​អាជីវកម្ម​របស់​អ្នកឲ្យ​បាន​ល្អិតល្អន់​ដោយ​ផ្ដើម​ចេញពី​ការកំណត់​តម្លៃ​ផលិតផល​ ​កា​រវេច​ខ្ចប់​ ​ការ​ផ្ដល់​សេវាកម្ម​ទៅកាន់​អតិថិជន​។​ល​។​ ​ម៉្យាងទៀត​ ​អ្នក​គួរតែ​មើល​ទាក់ទង​នឹង​ការ​ចុះបញ្ជី​អាជីវកម្ម​ស្រប​ច្បាប់​ដើម្បី​ប្រាកដ​ថា​គ្មាន​បញ្ហា​អ្វី​ទេ​ ​បន្ទាប់ពី​អ្នក​បើក​អាជីវកម្ម​ហើយ​។​

2. ​ស្គាល់​ពី​អតិថិជន​គោលដៅ​(​Target​ ​customer​)

​អ្នក​គប្បី​ស្គាល់​ពី​អតិថិជន​គោលដៅ​ដើម្បី​អាច​កំណត់​យុទ្ធ​សា​ស្រ្ដ​ទី​ផ្សារ​ ​និង​បង្កើត​យុទ្ធនាការ​ទី​ផ្សារ​មាន​ប្រសិទ្ធ​ភាព​សម្រាប់​អាជីវកម្ម​របស់​អ្នក​។​ ​ការ​ស្គាល់​ពី​អតិថិជន​គោលដៅ​របស់​ខ្លួន​អនុញ្ញាត​ឱ្យ​អ្នក​សិក្សា​បន្ថែម​ពី​ពួកគេ​ ​ថា​គេ​ត្រូវការ​ផលិតផល​ឬ​សេវាកម្ម​បែប​ណា​ ​តាមរយៈ​ការ​ស្វែងយល់​ពី​ភេទ​ ​វ័យ​ ​ចំណង់ចំណូលចិត្ត​ ​អាកប្បកិរិយា​អ្នកប្រើប្រាស់​ ​ប្រភព​ចំណូល​របស់​ពួកគេ​ជាដើម​។​

3. ត្រៀម​យុទ្ធនាការ​ផ្សព្វផ្សាយ​

ត្រៀម​យុទ្ធនាការ​ផ្សព្វផ្សាយ​

ការផ្សាយពាណិជ្ជកម្ម​មាន​សារៈសំខាន់​សម្រាប់​គ្រប់​អាជីវកម្ម​ ​សូម្បី​អាជីវកម្ម​ខ្នាត​តូច​ក៏ដោយ​។​ ​អ្នក​គួរតែ​ស្រាវជ្រាវ​ពី​ទី​ផ្សារ​ ​និង​ជ្រើសរើស​យុទ្ធ​សា​ស្រ្ដ​ផ្សព្វផ្សាយ​អំពី​ម៉ាក​ ​ផលិតផល​ ​ឬ​សេវាកម្ម​របស់​អាជីវកម្ម​ ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា​ ​Face​book In​stag​ram​ ​និង​ ​T​i​k​To​k ​ដើម្បី​ទាក់ទាញ​ឲ្យ​មនុស្ស​បាន​ស្គាល់​ពី​អាជីវកម្ម​របស់​អ្នកឲ្យ​បាន​ច្រើន​។​ ​តួយ៉ាង​ ​អ្នក​អាច​អនុវត្ត​ការ​ផ្សព្វផ្សាយ​ដោយ​ប្រើប្រាស់​រូបភាព​ ​ឬ​បង្កើត​វីដេអូ​ដែល​មាន​ភាព​ច្នៃប្រឌិត​ ​និង​គួរឲ្យ​ចាប់អារម្មណ៍​ ​ការប្រកាស​ពី​ថ្ងៃ​បើក​សាកល្បង​ ​ឬ​ថ្ងៃ​សម្ពោធ​ហាង​ដោយមាន​ការ​បញ្ចុះតម្លៃ​ ​ការចែក​រង្វាន់​អនុស្សាវរីយ​ ​និង​ប្រូ​ម៉ូ​សិន​ផ្សេងៗ​ចំពោះ​អតិថិជន​។​

4. ​កំណត់​និង​កៀង​គរ​ដើមទុន​សម្រាប់​អាជីវកម្ម​

កំណត់​និង​កៀង​គរ​ដើមទុន​សម្រាប់​អាជីវកម្

​មិន​អាច​ភ្លេច​បានទេ​! ​ចំណុច​នេះ​ជា​ចំណុច​សំខាន់​ជាងគេ​។​ ​បើ​គ្មាន​ទុន​គ្រប់គ្រាន់​ ​គម្រោង​ការ​ទាំងប៉ុន្មាន​ក៏​មិន​អាច​ប្រព្រឹត្តទៅ​បាន​ដែរ​។​ ​អ្នក​ត្រូវ​ដឹង​អាជីវកម្ម​របស់​អ្នក​ត្រូវការ​ដើមទុន​ប៉ុន្មាន​ ​និង​ត្រូវ​ចំណាយ​លើ​អ្វីខ្លះ​ ​ដើម្បី​ងាយស្រួល​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អាជីវកម្ម​របស់​អ្នក​ឱ្យ​នៅតែ​អាចប​ន្ត​ទៅមុខ​។​ ​ឧទាហរណ៍​ ​ការ​ត្រៀម​ថវិកា​សម្រាប់​ចំណាយ​លើ​តម្លៃ​ទំនិញ​នាំចូល​ ​ឬ​វត្ថុធាតុដើម​ ​ថ្លៃ​ចំណាយ​លើស​ម្ភារៈ​លម្អ​ឬ​សម្រាប់​ដាក់​តាំង​ទំនិញ​។​ល​។​
​តែ​អេ​ដ​មីន​សូម​បញ្ជាក់​បន្តិច​ណា៎​ ​ថា​ ​ការ​លើកឡើង​ខាងលើ​នេះ​គ្រាន់តែ​ជា​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ ​ក្នុង​ការចូលរួម​ចែករំលែក​ជា​គំនិត​និង​ចំណេះ​ដឹង​ទៅកាន់​ប្រិយ​មិត្ត​។​ ​តែ​ការ​ចាប់ផ្ដើម​រកស៊ី​ដំបូង​អាច​ទាមទារ​ឱ្យ​អ្នក​ត្រូវ​គិតគូរ​លើស​ពី​ ​៤​ចំណុច​ខាងលើ​នេះ​រួម​ជាមួយ​មេរៀន​និង​បទពិសោធន៍​ពី​ការ​អនុវត្ត​ជាក់ស្ដែង​។​ ​ហេតុនេះ​ហើយ​ ​អ្នក​គប្បី​ខិតខំ​សិក្សាស្រាវជ្រាវ​បន្ថែម​ទៀត​ ​ដើម្បី​អាច​ត្រៀម​ខ្លួន​បាន​កាន់តែ​ប្រសើរ​។​ ​ក្រុម​ការងារ​កាក់​សេន​មានតែ​ជូនពរ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នកដំណើរការ​ទៅ​យ៉ាង​រលូន​និង​ទទួល​បាន​ភាព​ជោគជ័យ​៕​

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: ចេញ​រកស៊ី​ដំបូង​ទាំង​បាតដៃ​ទទេ ​គួរ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ដូចម្ដេច​ខ្លះ​ ​?

Click here to read about: CGCC recommends ways to Access to Guaranteed Loans


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ខ្លា​អាស៊ី​ទាំង​ ​៤​

ខ្លា​អាស៊ី​ទាំង​ ​៤​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist