Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ជ្រុងមួយនៃបច្ចេកវិទ្យាសម័យទំនើប

១ year
1 នាទីក្នុងការអាន
25
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ជ្រុងមួយនៃបច្ចេកវិទ្យាសម័យទំនើប
FacebookTwitterLinkedinTelegramQR Code

​បច្ចុប្បន្ន​ប្រព័ន្ធ​ឌី​ជី​ថល​ជា​ផ្នែក​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​ ​វា​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ពីសំណាក់​អ្នកប្រើប្រាស់​ ​ដោយសារតែ​ភាព​ងាយស្រួល​និង​រហ័ស​ទាន់ចិត្ត​របស់​វា​ ​រាប់បញ្ចូល​ទាំង​ការ​ផ្ដល់​ព័ត៌មាន​ឱ្យ​គ្នា​ទាន់ពេល​វេលា​ ​ហើយ​អាច​សិក្សា​រៀនសូត្រ​និង​អាច​ធ្វើការ​ពី​ចម្ងាយ​បាន​ទៀត​ផង​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​សង្កេតឃើញ​ថា​សេវាកម្ម​ហិរញ្ញវត្ថុ​ ​ជាពិសេស​ការ​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​ក្នុងចំណោម​អ្នកប្រើប្រាស់​សម័យថ្មី​។​ ​ប៉ុន្តែ​វាក៏​អាច​ផ្ដល់​បញ្ហា​មួយ​ចំនួន​ដល់​យេី​ង​ផង​ដែរ​ ​ប្រសិនបើ​មាន​ឧប្បត្តិហេតុ​មិនបាន​ព្រាងទុក​ដូច​ហេតុការណ៍​កាលពីប៉ុន្មានថ្ងៃមុន​នេះ​។​ តេី​វា​អាចប​ង្ក​បញ្ហា​អ្វីខ្លះ​ទៅ​ ?

ជ្រុងមួយនៃបច្ចេកវិទ្យាសម័យទំនើប

​១​. ​ប្រព័ន្ធ​រអាក់រអួល​

​ថ្វី​ដ្បិត​ថា​ ​បច្ចេកវិទ្យា​ឌី​ជី​ថល​ជួយ​សម្រួល​ដល់​ការ​ទូទាត់​ប្រចាំថ្ងៃ​ ​ក៏ប៉ុន្តែ​ការពឹងផ្អែក​ទៅ​លេី​បច្ចេកវិទ្យា​ឌី​ជី​ថល​ទាំងស្រុង​និង​គ្រប់ពេល​ក៏​អាច​នាំ​នូវ​ផលវិបាក​មួយ​ចំនួន​ដល់​ជីវភាព​ប្រចាំថ្ងៃ​ផង​ដែរ​ ​ប្រសិនបើ​ស្រាប់តែ​មាន​ការរអាក់រអួល​ណាមួយ​កេី​ត​ឡើង​។​ ​តួយ៉ាងដូចជា​ការរអាក់រអួល​នៃ​សេវា​ធនាគារ​ទាំង​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​និង​នៅ​តាម​ស្ថាប័ន​ធនាគារ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​មានការ​ខកខាន​និង​ប៉ះពាល់​ដល់​ដំណើរ​ប្រតិបត្តិការ​ផ្សេងៗ​មិនបាន​រលូន​និង​មិនទាន់ពេល​វេលា​។​ ​ទោះបី​ការ​អាក់ខាន​នេះ​កើតឡើង​ដោយសារ​ការ​កែ​សម្រួល​ឬ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ក៏ដោយ​ ​តែ​វា​បាន​បង្ក​ឱ្យ​មានការ​រាំង​ស្ទះ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ការ​ប្រកបរបរ​រកស៊ី​លក់ដូរ​របស់​បងប្អូន​អាជីវករ​ដែល​ត្រូវ​ទូទាត់​តាម​បែប​ឌី​ជី​ថល​។​ ​ក្នុង​ករណី​ដូចនេះ​ ​ទើប​យើង​កត់​សម្គាល់​សំខាន់​ថា​ ​រាល់​អាជីវកម្ម​និង​អ្នក​ប្រេី​ប្រាស់​ទាំងអស់​ ​គួរ​មាន​សា​គួរ​លុយ​ខ្លះ​នៅ​ជាប់​ខ្លួន​ ​និង​មិន​ពឹង​លើ​បច្ចេកវិទ្យា​ទាំងស្រុង​ ​ដើម្បី​ចៀសវាង​ជួប​ការលំបាក​បែប​នេះ​ម្តងទៀត​។​

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: អត្ថ​ប្រយោជន៍​នៃ​ការ​ទូ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល

​២​. ​បែក​ធ្លាយ​ព័ត៌មាន​ឯកជន​

​បច្ចេកវិទ្យា​ឌី​ជី​ថល​ជួយ​សម្រួល​ក្នុង​ការ​ប្រមូល​ ​និង​រក្សាទុក​ទិន្នន័យ​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​។​ ​ព័ត៌មាន​ឯកជន​រួម​មាន​ព័ត៌មាន​ក្នុង​គណនី​ធនាគារ​ ​ព័ត៌មាន​លម្អិត​នៃ​ប័ណ្ណ​ឥណពន្ធ​ ​ឬ​កាត​ឥណទាន​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​នានា​នៅ​ក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​របស់​អ្នក​ ​ដែល​នាំផល​អវិជ្ជមាន​ដល់​អ្នក​ប្រសិនបើ​ត្រូវ​បាន​ប៉ះពាល់​ ​បែក​ធ្លាយ​ ​ឬ​ទាញ​យក​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ដោយ​ជន​ទុច្ចរិត​ ​ដោយ​សា​ការ​រក្សា​មិនបាន​ល្អ​ ​ឬ​អសុ​វត្ថ​ភាព​។​ ​ហេតុនេះ​ ​ទើប​វា​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ​ ​និង​កែ​សម្រួល​ប្រព័ន្ធ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាប្រចាំ​ ​ដើម្បី​ចៀសវាង​ការ​បែក​ធ្លាយ​ ​ឬ​លួច​យក​ព័ត៌មាន​ទាំងនេះ​ទៅ​លក់​បន្ត​ ​ឬ​ការ​លួច​លុយ​ចេញពី​គណនី​ ​ដែល​សុទ្ធ​សឹង​ជា​អំពើ​ខុសច្បាប់​។​

​៣​.​ការ​ខាតបង់​

ការ​ខាតបង់​

​ទាក់ទង​នឹង​បញ្ហា​ខាង​លេី​នេះ​ ​ប្រសិន​បេី​ព័ត៌មាន​ឯកជន​ត្រូវ​បាន​ប្លែក​ធ្លាយ​ ​ឬ​មាន​ការរអាក់រអួល​ណាមួយ​ ​ទាំង​អតិថិជន​និង​អាជីវកម្ម​តូច​ធំ​នឹង​រង​ការ​ខាតបង់​ច្រេី​ន​ទាំង​ពេលវេលា​ ​និង​ប្រាក់កាស​។​ ​ក្នុងករណីនេះ​ ​មិន​ដឹង​ថា​អាច​ទាមទារ​យក​លុយ​ដែល​បាត់​ទៅ​មកវិញ​បាន​ឬ​អត់​ ​ហើយ​បើ​យក​មកវិញ​បាន​មិន​ដឹង​ថាត្រូវ​ចំណាយ​ពេល​យូរ​ ​និង​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ​ទៀត​ប៉ុណ្ណា​ទម្រាំ​បាន​លុយ​ត្រឡប់មក​ដល់ដៃ​វិញ​។​ ​ក្រៅពី​នេះ​ ​ស្ថាប័ន​ទាំងឡាយ​ថែមទាំង​អាច​រង​ការខូចខាត​ដល់​កេរ្តិ៍ឈ្មោះ​ព្រោះតែ​អតិថិជន​ពួកគេ​បាត់បង់​ទំនុក​ចិត្ត​ទៅលើ​អាជីវកម្ម​ ​និង​អាន​ឈាន​ដល់​ការ​ប្តឹង​ផ្ដល់​ទៀត​ផង​។​
​យើង​អាច​និយាយ​បាន​ថា​ទោះបី​បច្ចេកវិទ្យា​មាន​គុណសម្បត្តិ​យ៉ាងណា​ក៏​វា​នៅតែ​មាន​គុណវិបត្តិ​ជាមួយគ្នា​ដែរ​។​ ​ដូច្នេះ​ហើយ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ព័ត៌មាន​របស់​អ្នក​ហេី​យ​នៅតែ​អាចប​ន្ត​ទុក​ប្រាក់​ក្នុង​កុង​ដោយ​មានទំនុក​ចិត្ត​មិនបាច់​ព្រួយបារម្ភ​ព្រោះ​បញ្ហា​អាច​នឹង​ដោះស្រាយ​បានជា​ធម្មតា​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
តើ​ក្រុមហ៊ុនវិនិយោគ​លើ​អចល​ន​ទ្រព្យ​ធ្វើ​អី​ខ្លះ?

តើ​ក្រុមហ៊ុនវិនិយោគ​លើ​អចល​ន​ទ្រព្យ​ធ្វើ​អី​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist