Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​គន្លឹះ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​ឲ្យ​មាន​ភាព​ជោគជ័យ​

socheath pov ដោយ socheath pov
6 months មុន
ប្រភេទ វិនិយោគ
​គន្លឹះ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​ឲ្យ​មាន​ភាព​ជោគជ័យ​
33
ទស្សនា

​សម័យនេះ​ ​មនុស្ស​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​ប្រើប្រាស់​បណ្តាញ​សង្គម​ ​ដូច្នេះ​ហើយ​ទើប​ក្រុមហ៊ុន​ ​និង​អាជីវកម្ម​នីមួយៗ​បាន​ផ្លាស់ប្តូរ​របៀប​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​មក​ជា​ប្រព័ន្ធ​ឌី​ជី​ថល​វិញ​។​ ​ការ​ធ្វើ​ទី​ផ្សារ​បែប​ឌី​ជី​ថល​ ​គឺ​ត្រូវ​មាន​ការរៀបចំ​ទុកជាមុន​ ​និង​ ​សិក្សាស្រាវជ្រាវ​ឲ្យបាន​សុី​ជម្រៅ​ដើម្បីឲ្យ​ការ​ធ្វើ​ទី​ផ្សារ​នោះ​មានប្រសិទ្ធិភាព​ខ្ពស់​។​

​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​ឲ្យ​មាន​ភាព​ជោគជ័យ​៖​

​គន្លឹះ​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​ឲ្យ​មាន​ភាព​ជោគជ័យ​

  • ​ស្គាល់​ពី​ផលិតផល​ ​ឬ​សេវាកម្ម​ ​និង​ ​audience​ ​របស់​ខ្លួន​ឲ្យ​ច្បាស់​៖​ ​ការដែល​យើង​ស្គាល់​ពី​របស់​ខ្លួនឯង​ច្បាស់លាស់​ ​យើង​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ទី​ផ្សារ​ឲ្យបាន​ទៅដល់​អតិថិជន​គោលដៅ​។​
  • មាន​ទំព័រ​ ​Face​book​ ​គេហទំព័រ​ផ្ទាល់ខ្លួន​ ​និង​ ​ព័ត៌មាន​សម្រាប់​ទំនាក់ទំនង​៖​ ​វា​នឹង​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការសាកសួរ​ពី​សេវាកម្ម​ ​ឬ​ផលិតផល​របស់​អ្នក​ផ្ទាល់​នៅពេលដែល​គេ​ចាប់អារម្មណ៍​។​
  • ​តាមដាន​បណ្តាញ​សង្គម​សម្រាប់​ការ​បង្កើត​មាតិកា​ថ្មីៗ​ ​ដោយមាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​និង​ច្បាស់លាស់​៖​ ​សិក្សាស្រាវជ្រាវ​ ​និង​តាមដាន​ព័ត៌មាន​ដែល​កើតឡើង​ក្នុង​បណ្តាញ​សង្គម​ឲ្យបាន​ច្រើន​ ​ដើម្បី​ធ្វើឲ្យ​មាតិកា​របស់​អ្នកមាន​ការចាប់អារម្មណ៍​ ​និង​ទាន់ពេល​វេលា​។​ ​ប៉ុន្តែ​គួរ​បញ្ជាក់​ថា​ ​មាតិកា​ទាំងអស់​នោះ​គួរ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​មិន​រំលោភបំពាន​ ​មិន​វាយប្រហារ​អ្នកដទៃ​ដោយ​ផ្ទាល់​ ​ឬ​ដោយប្រយោល​ទេ​ ​និង​ត្រូវ​ជៀសវាង​នូវ​មាតិកា​ណា​ដែល​បង្ហាញ​ភាព​អាសអាភាស​ ​ឬ​ភាព​មិន​សមរម្យ​ដោយ​ប្រការ​ណាមួយ​។​
  • ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ ​audience​ ​៖​ ​នៅពេលដែល​យើង​មាន​ភាព​សកម្ម​ក្នុង​បណ្តាញ​សង្គម​ច្រើន​ ​នោះ​ទស្សនិកជន​ក៏​នឹង​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចង់​ដឹង​ចង់​លឺ​ពី​ផលិតផល​របស់យើង​។​

ជាចុងក្រោយ​ ​គន្លឹះ​មួយ​ចំនួន​ខាងលើ​ជា​គោលគំនិត​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​ផ្តោត​ទៅលើ​ខ្លាំង​ ​ដោយ​អាច​នឹង​មាន​ចំណុច​តូច​ៗ​ជាច្រើន​ផ្សេងៗ​អាស្រ័យ​តាម​ការយល់​ឃើញ​របស់​អ្នក​ទាំងអស់គ្នា​។​ ​ម៉្យាងទៀត​ម្ចាស់​អាជីវកម្ម​គួរតែ​មាន​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ទាក់ទាញ​អតិថិជន​ ​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​ខ្លួន​ប្រព្រឹត្តទៅ​បាន​យ៉ាង​ជោគជ័យ​៕​😉​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុអ្វីត្រូវសិក្សាពីទីផ្សារជាមុនពេលចង់បើកអាជីវកម្ម?

ពាក្យទាក់ទង: គន្លឹះធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​ភាព​ជោគជ័យ​

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ឬ​ ​Financial​ ​Independence​

​ឯករាជ្យ​ភាព​ហិរញ្ញវត្ថុ​ ឬ​ ​Financial​ ​Independence​

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។