Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​កាក់​គ្រីប​តូ​ទាំង​៣ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​

១ year
2 នាទីក្នុងការអាន
40
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​កាក់​គ្រីប​តូ​ទាំង​៣ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​
FacebookTwitterLinkedinTelegramQR Code

​កាក់​គ្រីប​តូ​មាន​ច្រើន​ប្រភេទ​ណាស់​ ​រហូតដល់​ទៅ​​​ជាង​១​ម៉ឺន​២​ពាន់​ប្រភេទ​ឯណោះ​! ​ដោយឡែក​ ​ថ្ងៃនេះ​ ​យើង​នឹង​ចែករំលែក​ព័ត៌មាន​ខ្លះ​ៗ​អំពី​កាក់​គ្រីប​តូ​ធំ​ៗ​ ​៣​ ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​នៅ​លើ​ទី​ផ្សារ​គ្រីប​តូ​។​
​តើ​កាក់​ទាំង​៣​នេះ​ខុសប្លែក​គ្នា​ដូចម្ដេច​ខ្លះ​? ​អាន​បន្ត​ទាំងអស់គ្នា​ណា៎​

​កាក់​គ្រីប​តូ​

​Bit​coin​ (B​T​C)

• ​Bit​coin​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​០​៩​ដោយ​ ​Sat​os​h​i​ N​a​kam​o​to​ ​ជា​កាក់​អេ​ឡិច​ត្រូនិ​ច​ដែល​ទទួល​បាន​ជោគជ័យ​មុនដំបូង​គេ​បង្អស់​។​
• ​បច្ចុប្បន្ន​ ​Bit​coin​ ​មាន​ភាព​នាំមុខ​គេ​លើ​វិ​ស​័​យ​គ្រីប​តូ ​ដោយ​កាន់​ចំណែក​ទី​ផ្សារ​រហូតដល់​ ​៤​៨​% ​នៃ​តម្លៃ​ទី​ផ្សារ​គ្រីប​តូ​ទាំងមូល​ ​ហើយ​កាក់​ ​Bit​coin​ ​មួយ​មាន​តម្លៃ​ប្រហែល​ ​៤​៤​ពាន់​ដុល្លារ​ក្នុង​មួយ​កាក់​ ​ជាមួយ​តម្លៃ​ទី​ផ្សារ​សរុប​បច្ចុប្បន្ន​ប្រហែល​ ​៨​៤​៦​ពាន់​លាន​ដុល្លារ​ ​បើ​យោងទៅតាម​គេហទំព័រ​ ​For​be​s ​A​d​visor​។​
• ​Bit​coin​ ​ជា​រូបិយប័ណ្ណ​ឌី​ជី​ថល​វិមជ្ឈការ​ ​ដែល​អ្នក​វិនិយោគ​អាច​ទិញ​-​លក់​ ​និង​ដោះ​ដូរ​ដោយ​មិន​មាន​អ្នកគ្រប់គ្រង​កណ្តាល​ដូច​រូបិយប័ណ្ណ​របស់​រដ្ឋ​ទេ​ ​ហើយ​រាល់​ប្រតិបត្តិការ​របស់​ ​Bit​coin​ ​មាន​ការពិបាក​ក្នុង​ការផ្លាស់ប្ដូរ​ ​និង​ពិបាក​ក្លែង​បន្លំ​ដោយសារ​មានការ​កត់ត្រា​ក្នុង​សៀវភៅបញ្ជី​សាធារណៈ​ដែល​អ្នក​វិនិយោគ​គ្រប់គ្នា​អាច​មើលឃើញ​ពី​ដំណើរការ​ដោយ​តម្លា​ភាព​។​

Ether​e​u​m​ (​E​T​H​)

• ​កាក់​គ្រីប​តូ ​Ether​e​u​m​ ​បង្កើត​ដោយ​ ​Vital​i​k ​But​e​r​in​ ​នៅ​ឆ្នាំ​២​០​១​៥​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ​Block​chain​ ​ហើយ​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​សរសេរ​កូ​ដ​ ​និង​បង្កើត​កម្មវិធី​ឌី​ជី​ថល​ក្នុង​ ​decentralize​d​ ​a​p​p​s (​d​A​p​p​s)​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​ផ្នែក​ហ្គេ​ម​ ​និង​ផ្នែក​ហិរញ្ញវត្ថុ​ដូចជា​ ​decentralize​d​ ​finance​ (​D​e​F​i​)​ជាដើម​។​
• ​អ្នក​វិនិយោគ​ប្រើប្រាស់​ ​d​A​p​p​s ​ដើម្បី​ការ​ត្រួតពិនិត្យ​ខ្ពស់​ ​ការពារ​ឯកជន​ភាព​ ​និង​កា​របត់បែន​ក្នុង​ការ​បង្កើត​កម្មវិធី​ថ្មី​។​
• ​D​e​F​i​ ​ផ្ដល់​ជា​ជម្រើស​បើកចំហ​ជាស​កល​ចំពោះ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​ ​ដែល​អនុញ្ញាត​សម្រាប់​ការខ្ចី​ ​សន្សំ​ ​វិនិយោគ​ ​ដោះ​ដូរ​ ​ដោយ​ផ្អែកលើ​ប្រភព​បច្ចេកវិទ្យា​បើកចំហ​។​
• ​នៅ​ឆ្នាំ​ ​២​០​២​១​ ​ដោយសារ​ប្រជាប្រិយភាព​របស់​ ​d​A​p​p​s ​និង​ ​D​e​F​i​ ​ធ្វើឲ្យ​ ​Ether​e​u​m​ ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​។​ ​បើ​យោងទៅតាម​គេហទំព័រ​ ​For​be​s ​A​d​visor​ ​នៅដើម​ខែ​មីនា​ ​ឆ្នាំ​ 2022 ​នេះ​ ​កាក់​គ្រីប​តូ ​Ether​e​u​m​ ​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លារ​ក្នុង​មួយ​កាក់​ ​ជាមួយ​តម្លៃ​ទី​ផ្សារ​សរុប​បច្ចុប្បន្ន​ប្រហែល​ ​៣​៦​១​ពាន់​លាន​ដុល្លារ​។​

​Tether​ (​US​D​T​)

• ​Tether​ ​បាន​បង្កើត​ឡើង​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​ 2014 ​ដោយ​ ​Brock​ ​Pierce​, R​e​eve​ ​Coll​in​s, ​និង​ Cr​a​i​g​ ​Sell​ar​s ​ដែល​មានឈ្មោះ​ដើម​ថា​ ​Real​Coin​ ​បន្ទាប់មក​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ ​Tether​ ​ក្នុង​ខែវិច្ឆិកា​ដោយ​ក្រុមហ៊ុន​ ​Tether​ ​L​t​d​។​
• ​បើ​យោងទៅតាម​គេហទំព័រ​ ​For​be​s ​A​d​visor​ ​កាក់​គ្រីប​តូ ​Tether​ ​មាន​តម្លៃ​ទី​ផ្សារ​សរុប​បច្ចុប្បន្ន​ប្រហែល​៧​៩​ពាន់​លាន​ដុល្លារ​ ​និង​មាន​តម្លៃ​ប្រហាក់ប្រហែល​១​ដុល្លារ​ក្នុង​មួយ​កាក់​។​
• ​កាក់​គ្រីប​តូ ​Tether​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ​stable​ ​coin​(​កាក់​មាន​ស្ថេរ​ភាព​) ​ដែល​មាន​លក្ខណៈ​ពិសេស​ ​និង​ខុស​ពី​កាក់​គ្រីប​តូ​ពីរ​ខាងលើ​ ​ដោយ​ ​Tether​ ​អាច​ដោះ​ដូរ​បានជា​មួយ​រូបិយប័ណ្ណ​ជាតិ​ ​ដូច​ជាដុល្លារ​ ​អឺ​រ៉ូ ​យេ​ន​ ​និង​មាស​ជាដើម​។​
• ​Tether​ ​ឬ​ ​US​D​T​ ​អាច​​​រក្សា​តម្លៃ​មិន​ឲ្យ​មានការ​ប្រែប្រួល​ខ្លាំង​ ​ដោយសារ​វា​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អត្រា​មួយទល់នឹងមួយ​ ​ជាមួយនឹង​ ​Fiat​ ​Currency​ ​ដែល​ជា​រូបិយប័ណ្ណ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ (​ឧ.​ ​១​US​D​T​=​១​US​D​)​។​

​គួរឲ្យ​កត់​សម្គាល់​ដែរ​ថា​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៤​ ​ខែកុម្ភៈ​ ​កន្លងទៅ​នេះ​ ​ដោយសារ​ព្រឹត្តិការណ៍​វាយលុក​ដោយ​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ ​បាន​ជះ​ផល​ប៉ះពាល់​ដល់​វិ​ស​័​យ​គ្រីប​តូ​ដែល​ធ្វើឲ្យ​តម្លៃ​រូបិយប័ណ្ណ​មួយ​ចំនួន​មានការ​ធ្លាក់​ថ្លៃ​។​ ​ក្នុង​នោះ​ ​Bit​coin​ ​ធ្លាក់​ថ្លៃ​លើស​ពី​ ​៨​% ​និង​ ​Ether​ ​ធ្លាក់ចុះ​លើស​ពី​ ​១​២​% ​ឯណោះ​។​ ​យ៉ាងណាមិញ​ ​ដោយសារ​ ​US​D​T​ ​ជា​កាក់​ដែល​មាន​តម្លៃ​នឹងន​រ​ជាងគេ​នៅ​លើ​ទី​ផ្សារ​គ្រីប​តូ ​គេ​សង្កេតឃើញ​ថា​តម្លៃ​កាក់​គ្រីប​តូ​មួយ​នេះ​មិន​មានការ​ប្រែប្រួល​ខ្លាំង​គួរឲ្យ​កត់​សម្គាល់​នោះ​ទេ​។​ ​ទោះ​ជា​យ៉ាងនេះ​ក៏ដោយ​ ​រូបិយប័ណ្ណ​ទាំង​៣​នៅតែ​បន្ត​រក្សា​តម្លៃ​ទី​ផ្សារ​សរុប​របស់​ខ្លួន​ខ្ពស់​ជាង​កាក់​ដទៃទៀត​ដដែល​៕​


​ឯកសារ​យោង​៖​
1. 3 ​Top​ ​Crypt​o​curr​e​nc​i​e​s ​to​ ​Buy​ ​Now​ ​and​ ​Hold​ ​Forever​ | ​T​h​e​ ​Motley​ ​Fool​
2. ​Bit​coin​ ​v​s. ​Ether​e​u​m​: ​What​’s ​t​h​e​ ​Difference​?
3. ​Ether​e​u​m​.or​g​
4. ​Top​ 10 ​Crypt​o​curr​e​nc​i​e​s ​In​ ​March​ 2022 – ​For​be​s ​A​d​visor​
5. ​Tether​
6. ​Tether​ (​US​D​T​) ​Definition​
7. ​How​ ​Many​ ​Crypt​o​curr​e​nc​i​e​s ​Are​ ​There​? | ​T​h​e​ ​Motley​ ​Fool​
8. ​Tether​’s ​US​D​T​ ​Stable​coin​ ​Well​ ​Over​ $1 on Uk​rain​i​an​ ​Crypt​o ​Exchange​
9. ​Bit​coin​ ​price​ ​fall​s ​after​ R​us​s​i​a​ ​attack​s Uk​rain​e​ – CNN

 

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែម: កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​កាក់​គ្រីប​តូតម្លៃ​ខ្ពស់​ជាងគេ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?

ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist