Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

មុនទិញភាគ​ហ៊ុន​​ត្រូវ​​គិត​លើ​អ្វី​ខ្លះ?

Pheanuma Ron ដោយ Pheanuma Ron
11 months មុន
ប្រភេទ វិនិយោគ
មុនទិញភាគ​ហ៊ុន​​ត្រូវ​​គិត​លើ​អ្វី​ខ្លះ?
112
ទស្សនា

​ការ​វិនិយោគ​លើ​ភាគ​ហ៊ុន​ត្រូវ​ពិនិត្យ​ទៅលើ​ច្រើន​កត្តា​មុននឹង​សម្រេច​ចិត្ត​ជ្រើស​យក​ភាគ​ហ៊ុន​ណាមួយ​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ខ្ពស់​។​ ​ខាងក្រោម​នេះ​ជា​កត្តា​មួយ​ចំនួន​ដែល​ ​អ្នក​គួរ​ពិចារណា​មុន​សម្រេច​ចិត្ត​ទិញ​ភាគ​ហ៊ុន​ណាមួយ​។​

មុនទិញភាគ​ហ៊ុន​​ត្រូវ​​គិត​លើ​អ្វី​ខ្លះ?

1. កត្តា​សេដ្ឋកិច្ច​

​ភាគ​ហ៊ុន​ងាយ​រង​ឥទ្ធិពល​ពី​កត្តា​ផ្នែក​ខាងក្រៅ​ (​External​ ​Factor​s) ​ណាស់​ ​ហើយ​កត្តា​សេដ្ឋកិច្ច​ ​ឬ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​អាច​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ហ៊ុន​ឲ្យ​ឡើង​ឬ​ចុះ​បាន​យ៉ាង​ងាយ​។​ ​ជាក់ស្តែង​ក្នុង​រដូវ​កាល​កូ​វី​ដ​ ​១​៩​នេះ​ ​តម្លៃ​ហ៊ុន​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ដែល​ធ្វើឲ្យ​អ្នក​វិនិយោគ​ជាច្រើន​មានការ​ព្រួយបារម្ភ​។​ ​ប៉ុន្តែ​វា​ ​អាច​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ភាគ​ហ៊ុន​ក្នុង​តម្លៃថោក​ទៅវិញ​។​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ពេល​សេដ្ឋកិច្ចកំពុងអន់ថយ​គួរ​ទុក​លុយ​សន្សំ​សិន​ ​ឬ​យកទៅ​វិនិយោគ​?


2. របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​

របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​

​ក្រៅពី​សង្កេតមើល​កត្តា​ខាងក្រៅ​ហើយ​ ​អ្នក​គួរ​ពិនិត្យមើល​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​ដែល​អ្នក​ចាប់អារម្មណ៍​។​ ​របាយការណ៍​នេះ​អាច​ផ្តល់​ព័ត៌មាន​សំខាន់​ៗ​ជាច្រើន​ទាក់ទង​នឹង​ក្រុមហ៊ុន​ ​ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​។​ ​អ្នក​អាច​ពិនិត្យមើល​ថា​តើ​ក្រុមហ៊ុន​ចំណេញ​ ​ឬ​ខាត​ ​ប៉ុន្មាន​ក្នុង​មួយឆ្នាំៗ​ ​ឬ​ក្រុមហ៊ុន​មាន​ទ្រព្យសម្បត្តិ​ ​ឬ​បំណុល​ចំនួន​ប៉ុន្មាន​។​ល​។​


3. ​សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​

សន្ទុះ​នៃ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​

​មិនថា​អ្នក​ចង់​ទិញ​ភាគ​ហ៊ុន​លក់​(​ជួញ​ដូរ​) ​ឬ​ទិញទុក​រយៈពេល​យូរ​នោះ​ទេ​ ​អ្នក​គួរតែ​ស្វែងយល់​បន្ថែម​អំពី​ ​ក្រុមហ៊ុន​នោះ​ ​ជាពិសេស​ទៅលើ​ការ​រី​ចម្រើន​របស់​គេ​។​ ​ការ​រីក​ចម្រើន​នេះ​អាច​មើលទៅ​លើ​ប្រាក់ចំណេញ​ ​ឬ​កេរ្តិ៍ឈ្មោះ​ (​Brand name​) ​របស់​ក្រុមហ៊ុន​នោះ​ ​ព្រោះ​ភាគ​ហ៊ុន​មួយ​អាច​ផ្តល់​ភាគ​លាភ​ (​dividend​) ​បាន​ ​លុះត្រាតែ​ក្រុមហ៊ុន​នោះ​មាន​ប្រាក់ចំណេញ​ ​ឬ​ ​ប្រសិនបើ​ក្រុមហ៊ុន​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ ​ក៏​វា​អាច​ងាយស្រួល​ក្នុង​កា​រលក់​ភាគ​ហ៊ុន​បាន​ក្នុង​តម្លៃ​ខ្ពស់​ ​ដែល​វា​អាច​ជួយ​កាត់បន្ថយ​ក​ម្រិ​ត​ហា​និ​ភ័យ​បាន​មួយ​ចំណែក​ដែរ​។​


4. ​ស្ថេរ​ភាព​របស់​ក្រុមហ៊ុន​

​ក្នុង​ន័យ​នេះ​ ​ស្ថេរ​ភាព​របស់​ក្រុមហ៊ុន​សំដៅ​ទៅលើ​បែបបទ​នៃ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​និង​ដំណើរការ​ (​តើ​អាចប​ន្ត​ទៅមុខ​ទៀត​បាន​ ​ឬទេ​)​។​ ​ក្រៅពីនោះ​ ​អ្នក​អាច​ស្វែងរក​បន្ថែម​នូវ​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះផ្សាយ​ជា​សាធារណៈ​ (​ទ្រព្យសម្បត្តិ​ ​បំណុល​ ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ​ជាដើម​) ​ដើម្បី​ដឹង​ពី​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាចប​ន្ត​អាជីវកម្ម​ទៅមុខ​។​


5. ​សិក្សា​បន្ថែម​ពី​ការ​វិនិយោគ​

សិក្សា​បន្ថែម​ពី​ការ​វិនិយោគ​

​លើស​ពី​៤​ចំណុច​ខាងលើ​ ​យ៉ាងហោចណាស់​ ​អ្នក​គួរតែ​ស្វ័យ​សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​មួយ​ចំនួន​អំពី​ការ​វិនិយោគ​ដូចជា​ ​ការ​វិភាគ​សមាមាត្រ​សំខាន់​ៗ​ ​រួម​មាន​ ​P​/​E​ ​ratio​, R​e​turn on​ ​Equity​ ​ratio​, ​Earnings per share​ ​ជាដើម​ ​ដែល​សុទ្ធ​សឹង​ជា​កត្តា​គួរ​ពិចារណា​ថា​ភាគ​ហ៊ុន​មួយ​ណា​មាន​ក​ម្រិ​ត​ហា​និ​ភ័យ​អាច​ទទួលយក​បាន​ ​និង​អាច​ផ្តល់​ផល​ចំណេញ​មកវិញ​ខ្ពស់​។​ ​បន្ថែម​ពី​នេះ​ ​អ្នក​គួូ​រ​តែ​សិក្សា​ឲ្យ​ច្បាស់​ផង​ដែរ​អំពី​ច្បាប់​ ​និង​ក្រឹត្យក្រម​ផ្សេងៗ​ក្នុង​ការ​វិនិយោគ​ដែល​មាន​ចែង​ ​ចៀសវាង​មាន​បញ្ហា​នា​ពេលក្រោយ​។​
​ជាចុងក្រោយ​ ​ចំពោះ​ការ​វិនិយោគ​ ​អ្នក​មិនគួរ​យក​ប្រាក់​ត្រូវ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​ឬ​ប្រាក់សន្សំ​ទាំងអស់​ដែល​អ្នកមាន​ ​ទៅ​ដាក់​វិនិយោគ​លើ​ភាគ​ហ៊ុន​តែមួយ​នោះ​ទេ​។​ ​អ្នក​គួរ​បែងចែក​ប្រាក់​សម្រាប់​ការ​វិនិយោគ​ដាច់ដោយឡែក​ពី​ផែនការ​ចំណាយ​ដទៃទៀត​របស់​អ្នក​ ​ហើយក៏​មិនគួរ​រំពឹង​ខ្លាំង​ទៅលើ​ការ​ចំណេញ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​នោះ​ទេ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: មុនទិញភាគ​ហ៊ុន​​

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
មាន​ពិត ឬសម្ដែង​?

មាន​ពិត ឬសម្ដែង​?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
July 12, 2021

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។